ការប្រមូលផ្ដុំ វត្ថុបុរាណ និងមានតម្លៃលើកដំបូងបង្អស់ កាលពីខែមិថុនា ទី២ ឆ្នាំ ១៩៥៣ របស់ម្ចាស់ក្សត្រីនាពេលដែលទ្រង់ សោយរាជ្យ ប្រុងនឹងដាក់បង្ហាញឲ្យមហាជនចូលទស្សនា ក្នុងព្រះរាជ្យវាំង Buckingham។

អាវវែងដ៏អស្ចារ្យ របស់ព្រះមហាក្សត្រដ៏ស្រស់ស្អាត Norman Hartnell ដែលមានពណ៌ស្វាយ ប្រវែង ៦.៤ម៉ែត្រ ជាមួយនឹងត្បូងពេជ្ររបស់ម្ចាស់ក្សត្រី Victoria ធ្វើឲ្យអ្នកស្រវាំងភ្នែកបាន។ ការដាក់បង្ហាញនេះនឹងចាប់ផ្ដើមពី ថ្ងៃសៅរិ៍ស្អែកនេះហើយ ភ្ញៀវទេសចរនឹងអាចទស្សនានូវ របស់របរពិតៗរបស់រាជ្យវង្សធ្លាប់ប្រើប្រាស់ និងវីដេអូខ្លះទៀត ដែលមិនធ្លាប់បានដាក់បញ្ចាំងនៅទីសាធារណៈពីមុនមក។

រ៉ូបពណ៌ស ដ៏ស្រស់ស្អាតដែលមាននៅក្នុងរូបខាងក្រោមនេះ គឺជាសំលៀកបំពាក់របស់ម្ចាស់ក្សត្រី ស្លៀកក្នុងពិធីអាពាហ៍ពិពាហ៍ របស់ទ្រង់ ដែលបានរួមបញ្ជូលនូវក្បាច់ប៉ាក់លើរ៉ូប បញ្ជាក់ពីអត្តសញ្ញាណនៃជាតិ និងមានប៉ាក់ផ្កាធ្វើពីមាស និងប្រាក់ សូត្រពណ៌ខ្មៅ ដាំបង្កប់នូវគុជខ្យង និងត្បូងគ្រីស្តាល់ជាដើម។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ពិធីតាំងពិពណ៌ដ៏អស្ចារ្យនេះ? សូមអញ្ជើញទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]