ឆ្នាំនេះ Google ដំឡើងសាច់ដុំ បញ្ចេញដៃគូធំ ប្រកួតប្រជែងជាមួយ iPhone ហើយ

//s9.kh1.co/14/146adbaf1c1a78bbb1a6461c10dc08b6beac439f.jpg
បច្ចេកវិទ្យា

 ០៣-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ការផ្លាស់ប្ដូរផ្នែក hardware ដែលគួរឲ្យកត់សម្គាល់ធំបំផុតគឺ កាមេរ៉ារបស់ទូរសព្ទ។

បរទេស៖ ក្រុមហ៊ុន Google កាលពីថ្ងៃចន្ទ បានបង្ហាញនូវសេរ៊ីទូរសព្ទចុងក្រោយរបស់ខ្លួន គឺ Pixel 6 និង Pixel 6 Pro ដើម្បីប្រកួតប្រជែងក្នុងវិស័យស្មាតហ្វូន គ្រប់គ្រងដោយ Apple និង Samsung។ ទូរសព្ទ 5G នេះដែលនឹងត្រូវបញ្ចេញលក់នៅពេលខាងមុខ ដំណើរការដោយប្រព័ន្ធឈីបថ្មី ដែល Google បានរចនាឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចអ្នកផលិតទូរសព្ទ Android ផ្សេងទៀតដែរ ក្រុមហ៊ុន Google បានពឹងផ្អែកជាយូរមកហើយ លើឈីបរបស់ក្រុមហ៊ុន Qualcomm's SOCs ដើម្បីដំណើរការឧបករណ៍របស់ខ្លួន។ ប៉ុន្តែ ការរចនាប្រព័ន្ធដំណើរការផ្ទាល់ខ្លួន ដើម្បីបម្រើជាខួរក្បាលរបស់ឧបករណ៍ បានអនុញ្ញាតឲ្យ Google កែសម្រួលបន្ទះឈីបឲ្យកាន់តែប្រសើរឡើង សម្រាប់មុខងារដែលគេចាត់ទុកថាជារឿងសំខាន់។

បន្ទះឈីបថ្មីដែលមានឈ្មោះថា Tensor អាចបង្កើនថាមពលគណនា និងពង្រឹងសមត្ថភាពវីដេអូរបស់ទូរសព្ទ Pixel។ បន្ទះឈីបថ្មីនេះគ្រាន់តែជាផ្នែកមួយនៃការផ្លាស់ប្ដូរទូរសព្ទរបស់ Google។ ការផ្លាស់ប្ដូរផ្នែក hardware ដែលគួរឲ្យកត់សម្គាល់ធំបំផុតគឺ កាមេរ៉ារបស់ទូរសព្ទ។ ទូរសព្ទទាំងពីរម៉ូឌែលថ្មីនេះមាន sensor ថ្មីដែលអាចចាប់យកពន្លឺ១៥០ភាគរយច្រើនជាង ទូរសព្ទ Pixel 5 រួមមានឡេនទូលាយផងដែរ។ ទូរសព្ទ Pixel 6 Pro មានបន្ថែមឡេន telephoto ជាមួយនឹង optical zoom 4ដង។

ទូរសព្ទថ្មីទាំងនេះក៏មានពណ៌ស្រស់ឆើតឆាយជាងម៉ូឌែលមុនៗ ដែលមានពណ៌បែបស្រាលដូចជា បៃតង ខៀវ ផ្កាឈូក និងច្រើនទៀត។​ Pixel 6 មានអេក្រង់ទំហំ6.4អ៊ីញ ចំណែកឯ Pixel 6 Pro មានអេក្រង់ទំហំ 6.7អ៊ីញ៕

https://s9.kh1.co/__image/w=650,h=366,q=100/36/36a1b2ff32357f138b7af593202a3a6b2122af66.jpg
https://s9.kh1.co/__image/w=650,h=366,q=100/00/00bfa996b78e126509f3cf73d0a574bffcccacc9.jpg
https://s9.kh1.co/__image/w=650,h=366,q=100/58/580fe83d4047f1d7972774db06a28cfe93c71f40.jpg

ប្រភព: CNET

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T