ឆ្លងកាន់តែខ្លាំងហើយ! ​ខេត្តមួយរបស់ប្រទេសថៃ មានក្រុមគ្រូពេទ្យជួរមុខដល់ទៅជាង ៣០០នាក់​ ​ឆ្លងកូវីដ១៩

//s9.kh1.co/30/30a9779df77a572916337addb42ee7fad8966f1a.jpg
សង្គម

 ០២-សីហា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រុមគ្រូពេទ្យជួរមុខជាង ៣០០នាក់ នៅទូទាំងស្រុកចំនួន៣ ក្នុងខេត្តសាមុតសាខុន បានឆ្លងជំងឺកូវីដ១៩

បាងកក៖ យោងតាមអភិបាលខេត្ត លោក Veerasak Vichitsangsri ​បានឱ្យដឹងថា ក្រុមគ្រូពេទ្យជួរមុខជាង ៣០០នាក់ នៅទូទាំងស្រុកចំនួន៣ ក្នុងខេត្តសាមុតសាខន បានឆ្លងជំងឺកូវីដ១៩។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខេត្តសាមុត សាខន មានគ្រូពេទ្យជាង ៣០០នាក់ ឆ្លងកូវីដ១៩
ខេត្តសាមុត សាខន មានគ្រូពេទ្យជាង ៣០០នាក់ ឆ្លងកូវីដ១៩

លោកអភិបាលបាន​បង្ហាញតួលេខនេះ នៅលើទំព័រហ្វេសប៊ុក កាលពីម្សិលមិញដោយនិយាយថា ខេត្តបានចែកចាយកញ្ចប់ជំនួយសង្គ្រោះ ដល់គ្រូពេទ្យដែលឆ្លងរោគ ខណៈពេលកំពុងបំពេញការងារ។ ហើយក្រុមគ្រូពេទ្យជាច្រើន ត្រូវបានដាក់ពង្រាយនៅទូទាំងស្រុក Muang, Ban Phaeo និង Krathum Baen។

សកម្មភាពធ្វើតេស្តកូវីដ១៩
សកម្មភាពធ្វើតេស្តកូវីដ១៩

ឆ្លើយតបទៅនិងបញ្ហានេះ អភិបាលខេត្តក៏បានអំពាវនាវដល់រដ្ឋាភិបាលឱ្យផ្តល់ជូនការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ Pfizer ដូសទី៣ ​ដល់គ្រូពេទ្យជួរមុខ​ផងដែរ។ លោកបានបន្ថែមទៀតថា ​ក្រុមគ្រូពេទ្យសមនឹងទទួលបានការការពារដ៏ល្អបំផុត ដែលរដ្ឋាភិបាលអាចផ្តល់ជូនបាន ដោយ​ពួកគេ​ជាទ្រព្យដ៏សំខាន់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

បុគ្គលិកសុខាភិបាល ​ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនប្រជាជន នៅទីក្រុងបាងកក
បុគ្គលិកសុខាភិបាល ​ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនប្រជាជន នៅទីក្រុងបាងកក
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T