ក្តៅៗ! នៅភ្នំពេញ បិទខ្ទប់តំបន់ ២កន្លែង ក្រោយរកឃើញ ពាក់ព័ន្ធវីរុសកូវីដបម្លែងថ្មី

//s9.kh1.co/3b/3b2dd6c7b40f8afc47213895e26dcd0554b50818.jpg
សង្គម

 ០២-សីហា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្តៅៗ មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រកាស បិទខ្ទប់ តំបន់២នេះ ក្រោយរកឃើញ ពាក់ព័ន្ធនឹង វីរុសកូវីដបម្លែងថ្មី

រាជធានីភ្នំពេញ ៖ ក្តៅៗ នៅរសៀលថ្ងៃទី ០២ សីហា មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបិទខ្ទប់ ទីតាំងចំនួន ២ ចំនួន ១៤ថ្ងៃ ដោយគិតចាប់ពី ម៉ោងសូន្យ នាថ្ងៃទី ០៣ សីហា ដល់ថ្ងៃទី ១៦ សីហា ក្រោយរកឃើញ ពាក់ព័ន្ធនឹង អ្នកជំងឺឆ្លង វីរុសកូវីដបម្លែងថ្មី Delta ប្រភពពីឥណ្ឌា ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាល នៅក្នុងសហគមន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា​ ទីតាំងចំនួន២ នេះ មានដូចជា ៖ 

  • រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ ច្រកចូលផ្លូវមួយចំនួនក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលមេរោគបំប្លែងថ្មី Delta។ 
  • រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលសង្ស័យពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta ។
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T