Katy Perry តែងខ្លួនឡើងស្រស់ស្អាតស្របពេលបណ្ដើរគូស្នេហ៍ចូលរួមកម្មវិធី

//s9.kh1.co/30/30a2a5eb658f5c779750b8b531f961008e36d687.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីបានសម្រាលកូនរួចអស់មួយរយៈ ថ្មីៗនេះ តារាចម្រៀងស្រី Katy Perry បានបង្ហាញវត្តមានជាមួយនឹងការតុបតែងខ្លួនពោរពេញដោយភាពទាក់ទាញយ៉ាងខ្លាំង ខណៈពេលកំពុងបណ្ដើរគូស្នេហ៍ចូលរួមនៅក្នុងកម្មវិធី

បរទេស៖ កាលពីយប់ថ្ងៃទី ៣១ ខែកក្កដា កន្លងទៅនេះ កម្មវិធីរៃអង្គាសថវិការបស់អង្គការយូនីសេហ្វ​ (Unicef) បានប្រព្រឹត្តធ្វើឡើងនៅទីក្រុង Capri ប្រទេសអ៊ីតាលី ដែលនៅក្នុងនោះដែរ ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ដោយមានវត្តមាននៃការចូលរួមពីសំណាក់តារាហូលីវូដល្បីៗជាច្រើន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមរយៈកម្មវិធីមួយនេះ ក៏មានវត្តមានគូស្នេហ៍តារាប្រុសស្រី រវាងតារាចម្រៀងស្រី Katy Perry និង លោក Orlando Bloom ដែលបានមកចូលរួមកម្មវិធីមួយនេះ ធ្វើឲ្យមានការផ្ដោតអារម្មណ៍យ៉ាងខ្លាំងពីមនុស្សជុំវិញដោយនៅក្នុងនោះ ការបង្ហាញខ្លួនរបស់ Katy Perry បន្ទាប់ពីសម្រាលកូនរួច នាងពិតជាមានភាពលេចធ្លោនៅលើបណ្តាញសង្គម ជាមួយនឹងការស្លៀកពាក់ក្នុងរ៉ូបពណ៌ខ្មៅ បញ្ចេញស្មាដ៏សិចស៊ី យ៉ាងមានមន្តស្នេហ៍នៅអាយុ ៣៦ ឆ្នាំ ថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រីរូបនេះ ក៏ទទួលបានការកោតសរសើរជាច្រើន ពីអ្នកនិយមលេងអ៊ីនធឺណេត ជាមួយនឹងការតុបតែងខ្លួនដ៏ទាក់ទាញ មានភាពស្រស់ស្អាត និងមើលទៅសិចស៊ីនៅក្នុងក្រសែអ្នកទស្សនា ជាងមិត្តប្រុសរបស់នាងដែលបានបណ្ដើរគ្នាចូលកម្មវិធី ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Katy Perry 
Katy Perry 
Katy Perry និង គូស្នេហ៍
Katy Perry និង គូស្នេហ៍
Katy Perry និង គូស្នេហ៍
Katy Perry និង គូស្នេហ៍
Katy Perry 
Katy Perry 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T