កុំមើលងាយឲ្យសោះ! ពេលនេះ កងទ័ពអាវស តម្រូវឲ្យពាក់ ឈុតPPE កម្រិត៣ ជាកំហិតហើយ

//s9.kh1.co/e9/e97d98b3c80b821013412b90f3a9de6cbaafbadb.jpg
សង្គម

 ០២-សីហា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កុំចេះតែមើលងាយឲ្យសោះ ពេលនេះ កងទ័ពអាវស តម្រូវឲ្យពាក់ ឈុតPPE កម្រិត៣ ជាកំហិតហើយ ដើម្បីទប់ទល់នឹងជំងឺកូវីដបម្លែងថ្មី

រាជធានីភ្នំពេញ ៖ ពិតណាស់ ដោយសារតែ ពេលនេះ វត្តមាននៃ វីរុសកូវីដបម្លែងថ្មី Delta ដែលមានប្រភពមកពីឥណ្ឌា បានចូលមកដល់រាជធានីភ្នំពេញហើយ គ្រូពេទ្យទាំងអស់ បានតម្រូវឲ្យស្លៀកឈុត PPE ក្នុងកម្រិត៣ ជាកំហិត ដើម្បីទប់ទល់នឹង ការរីករាលដាលនៃវីរុសកូវីដថ្មី មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ជាធម្មតា សម្រាប់គ្រូពេទ្យទាំំងអស់ ដែលបានបំពេញភារកិច្ច ក្នុងការងារពាក់ព័ន្ធនឹងជំងឺកូវីដទាំងអស់ តែងស្លៀកឈុត PPE នេះ តែគ្រាន់តែ ជួនកាល អាចក្នុងកម្រិតតែ ២ ឫ ៣ តាមស្ថានភាពដែលត្រូវជួបប្រទះ ក្នុងកម្រិតធ្ងន់ ឫស្រាល តែចាប់ពីពេលនេះទៅ គឺមិនមានកម្រិត២ តទៅទៀតទេ ពោលគឺ PPE កម្រិត៣ជាកំហិតតែម្តង។

នេះបើយោងតាម ការបង្ហោះសារ របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ដែលបញ្ជាក់ថា ៖

ចាប់ពីថ្ងៃនេះតទៅ ក្រុមគ្រូពេទ្យចុះយកសំណាកទាំងអស់ត្រូវតែពាក់ PPE កំរិត ៣ ជាកំហិត!!នេះគឺជាបទបញ្ជារបស់បងស្រី «#មេទ័ពអាវស» ដើម្បីទប់ទល់នឹងវីរុសបំលែងថ្មី #Delta ។៣កុំ ៣ការពារ !! បើមិនចាំបាច់ សូមកុំចេញពីផ្ទះ, បើចេញពីផ្ទះ ត្រូវប្រុងប្រយ័ត្ន កុំធ្វេសប្រហែស!!៕  

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T