ភ្ញាក់ផ្អើល ពេលឃើញម្ចាស់មេដាយមាសផ្នែកលោតក្បាច់ច្រមុជទឹក អង្គុយចាក់អំបោះ ស្រាប់តែសាមីខ្លួនឆ្លើយតបវិញថា… (មានវីដេអូ)

//s9.kh1.co/cb/cb23101a65e2220a97b6415a31946b64cb48e6d7.jpg
សង្គម

 ០២-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ការចាក់អំបោះក្រណាត់ បានក្លាយទៅជាវិធីសាស្ត្រមួយ ក្នុងការស្វែងរកភាពស្ងប់ស្ងាត់ ការធ្វើសមាធិ និងបំបាត់ភាពតានតឹង

បរទេស៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ហើយ នូវម្ចាស់មេដាយមាសផ្នែកលោតក្បាច់ច្រមុជទឹកជាគូពីការប្រកួតកីឡាអូឡាំពិក ក្នុងប្រទេសជប៉ុន ដែលមានឈ្មោះថា Tom Daley

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ មហាជនជាច្រើនបានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះវីដេអូឃ្លីបខ្លីមួយ ដែលបានបង្ហាញឲ្យឃើញថា គាត់កំពុងអង្គុយចាក់អំបោះក្រណាត់យ៉ាងស្ងៀមស្ងាត់ ខណៈការប្រកួតផ្តាច់ព្រ័ត្រលោតក្បាច់ច្រមុជទឹក ចម្ងាយ៣ម៉ែត្ររបស់ស្ត្រី។ ហើយវីដេអូឃ្លីបនេះដែរ ត្រូវបានគេយកទៅបង្ហោះចែកចាយ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញ ម្ចាស់សាមីខ្លួនផ្ទាល់បានចេញមុខ ឆ្លើយតបចំពោះសកម្មភាពរបស់ខ្លួនតាមរយៈគណនីបណ្ដាញសង្គមថា ការចាក់អំបោះក្រណាត់ បានក្លាយទៅជាវិធីសាស្ត្រមួយ ក្នុងការស្វែងរកភាពស្ងប់ស្ងាត់ ការធ្វើសមាធិ និងបំបាត់ភាពតានតឹង ហើយគាត់ពិតជាស្រលាញ់ក្នុងការធ្វើវាណាស់៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: Daily Mailladbible

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T