សិស្សស្រីជនជាតិចិនមួយរូប បានត្រូវគេវាយយ៉ាងខ្លាំងក្លាជាមួយនឹងការ ប្រើអំពើហិង្សានៅពីមុខថ្នាក់រៀន ដោយការធ្វើបាបដោយគ្រូ ប្រវត្ដិសាស្រ្ដមុនពេល ដែលគ្រូនោះគ្រវាត់នាងចេញពី មាត់បង្អួត។ ឈ្មោះរបស់នាងគឺ Zhang Yaoyin មានអាយុ១១ឆ្នាំ និងបានស្លាប់ទៅហើយ។ ក្រសួងអប់រំបានណែនាំយ៉ាងខ្លាំងចំពោះ គ្រូមិនឲ្យប្រើប្រាស់អំពើហិង្សាក្នុងការណែនាំសិស្ស។ ទោះបីជាយ៉ាងណាក៏ដោយកាលពីល្ងាចនៅថ្ងៃកើតហេតុ  នៅក្នុងទីក្រុង Yongzhou នេះមានរឿងដ៏អាក្រក់មួយបានកើតឡើង។ គ្រូផែ្នកប្រវត្តិសាស្រ្ដនេះ មិនត្រឹមតែប្រើប្រាស់រំពាត់វាយនាង នៅក្នុងថ្នាក់រៀននោះទេ ប៉ុនែ្ដគាត់បានប្រើប្រាស់ដៃរបស់គាត់ គ្រវាត់កូនសិស្សនោះចេញ ពីជាន់ទី៤នៃសាលាថែមទៀត។ ក្នុងនាមជាគ្រូត្រូវតែមានទំនួលខុសត្រូវ ក្នុងការបង្រៀនសិស្ស បើសិនជាសិស្សមិនស្ដាប់ គ្រូត្រូវស្វះសែ្វងរក វិធីផ្សេងមកបង្រៀន មិនត្រូវប្រើអំពីហិង្សាឡើយ៕

  

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]