ចប់ម៉ង តារាសម្តែងជើងចាស់ Kim Yong Gun ធ្វើឲ្យស្រ្តីម្នាក់មានផ្ទៃពោះមុនរៀបការ នៅអាយុ ៧៦ ឆ្នាំ

//s9.kh1.co/34/34c8317c7e326b91fc2a85f7d58afa24cfa2165b.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាសម្តែងប្រុសជើងចាស់ Kim Yong Gun ជាឪពុករបស់តារាសម្តែង Ha Jung Woo កំពុងមានរឿងអាស្រូវ ធ្វើឲ្យស្រ្តីម្នាក់មានផ្ទៃពោះមុនរៀបការ នៅអាយុ ៧៦ ឆ្នាំ

កូរ៉េខាងត្បូង ៖ តារាសម្តែងប្រុសជើងចាស់ Kim Yong Gun ដែលមានអាយុ ៧៦ ឆ្នាំ ត្រូវបានគេស្គាល់ថាជា ឪពុករបស់តារាសម្តែងប្រុស Ha Jung Woo កំពុងមានបញ្ហាផ្លូវច្បាប់ ទាក់ទងនឹងការមានផ្ទៃពោះមុនរៀបការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Yong Gun
Kim Yong Gun

យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់ 'Dispatch' ស្ត្រីអាយុ ៣៧ ឆ្នាំម្នាក់ បានប្តឹង Kim Yong Gun ពីបទបង្ខំឱ្យរំលូតកូន ដោយត្រលប់ទៅឆ្នាំ ២០០៨ Kim Yong Gun បានជួបដើមបណ្តឹងនៅចុងកម្មវិធីជប់លៀង ហើយពួកគេមានទំនាក់ទំនងជាមួយគ្នា អស់រយៈពេល ១៣ ឆ្នាំហើយ រហូតដល់ដើមបណ្តឹងមានផ្ទៃពោះ កាលពីខែមីនា កន្លងទៅនេះ។ 

ក្រោយមក ដើមបណ្តឹង "A" បាននិយាយថា ៖

  ខ្ញុំបានណាត់ជួបគាត់ដោយសម្ងាត់ អស់រយៈពេល ១៣ ឆ្នាំ ហើយឥឡូវនេះគាត់ចង់ឱ្យជីវិតរបស់ខ្ញុំរលាយបាត់ ជីវិតរបស់ខ្ញុំក្នុងនាមជាស្ត្រីម្នាក់ មានតម្លៃស្មើនឹងជីវិតដែលនៅសល់ របស់ Kim Yong Gun ខ្ញុំមិនអាចគិតបានទេថា គាត់មិនទទួលខុសត្រូវ និងអាត្មានិយមបែបនេះ។   

  ដើមបណ្តឹង "A"  

ក្រោយមក A បានបញ្ចប់ការប្តឹង Kim Yong Gun នៅថ្ងៃទី ២៤ ខែកក្កដា ពីបទប៉ុនប៉ងបង្ខំឱ្យរំលូតកូន ការដាក់សម្ពាធនរ​ណាម្នាក់ឱ្យរំលូតកូន គឺខុសច្បាប់នៅក្នុងច្បាប់ស៊ីវិលរបស់ប្រទេសកូរ៉េ ក្រោយមក Kim Yong Gun បាននិយាយថា ៖

Kim Yong Gun
Kim Yong Gun

A បានរារាំងខ្ញុំ ហើយប្តឹងខ្ញុំ នេះមិនគួរត្រូវបានលើកយកមកពិភាក្សានៅតុលាការទេ ខ្ញុំបានសម្តែងថា ខ្ញុំនឹងគាំទ្រការសម្រាលកូនរបស់នាង នៅចុងខែឧសភានេះ ខ្ញុំបានបង្កាត់ពូជមនុស្សម្នាក់នៅអាយុ ៧៦ ឆ្នាំ ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំង នៅពេលដែលខ្ញុំបានដឹងព័ត៌មាននេះ ជាលើកដំបូង ខ្ញុំសារភាពថាខ្ញុំបានលើកសំលេងរបស់ខ្ញុំ ខណៈពេលព្យាយាមបញ្ចុះបញ្ចូលនាង ឥឡូវនេះខ្ញុំចង់ដោះស្រាយ ការយល់ច្រឡំរបស់យើង។

Kim Yong Gun

ទន្ទឹមនឹងនោះ ភាគីរបស់ Kim Yong Gun បានបន្ថែមថា ៖

ឥឡូវនេះគាត់កំពុងវាយតំលៃ “A” និងសុខភាពរបស់ទារកច្រើនជាងខ្លួនគាត់ នាងបាននិយាយថា នាងឈឺចាប់ខ្លាំងណាស់ក្នុងរយៈពេល ២ ខែដំបូង នៃការមានផ្ទៃពោះរបស់នាង ឥឡូវនេះនាងបានធ្វើប្រតិភូកម្មគ្រប់យ៉ាង ដល់អ្នកតំណាងស្របច្បាប់របស់នាង។

Kim Yong Gun

បន្ទាប់មក មេធាវីរបស់នាង បានអត្ថាធិប្បាយថា ៖

A បានជួប Kim Yong Gun ដំបូងនៅអាយុ ២៤ ឆ្នាំហើយនាងមានផ្ទៃពោះនៅអាយុ ៣៧ ឆ្នាំ វាមានរឿងជាច្រើនរវាងអ្នកទាំងពីរ ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ គាត់ត្រូវការការទទួលខុសត្រូវ៕

មេធាវីរបស់ A
Ha Jung Woo កូនប្រុសរបស់ Kim Yong Gun
Ha Jung Woo កូនប្រុសរបស់ Kim Yong Gun

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T