សម័យកូវីដមែន តែ គង់ ចាន់ស្រីមុំ មិនខ្លាច ជះលុយ លើរឿងនេះ (មានវីដេអូ)

//s9.kh1.co/1d/1d533b539105e47df56054dd33869b9368b95ead.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មិនធម្មតាទេ ថ្មីៗនេះអ្នកនាង គង់ ចាន់ស្រីមុំ បង្ហាញបន្ទប់ដាក់សម្លៀកបំពាក់ ដែលរចនាឡើងយ៉ាងមានភាពលេចធ្លោ ពោរពេញដោយកញ្ចក់ភ្លឺចែងចាំង។

ភ្នំពេញ៖ បើនិយាយដល់តារាសម្ដែង និងពិធីការិនីរាងតូចច្រឡឹងអ្នកនាង គង់ ចាន់ស្រីមុំ ក្រោយវិលចូលវិស័យសិល្បៈវិញ តារារូបនេះកាន់តែមានឈ្មោះល្បីល្បាញខ្លាំងគួរឲ្យកត់សម្គាល់។ ម្យ៉ាងវិញទៀត គេដឹងថាតារាស្រីកូនមួយរូបនេះ ជាសិល្បការិនីមួយរូប ដែលពូកែតុបតែងខ្លួនជាមួយស្ទាយ៍ថ្មី ប្លែកៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បើក្រឡេកទៅមើលជីវិតឯកជនរបស់អ្នកនាង គង់ ចាន់ស្រីមុំ ឃើញថាតារាស្រីរូបនេះកំពុងប្រើជីវិតរស់នៅយ៉ាងស៊ីវិល័យ ហាយសូរតែម្ដង ខណៈជោគជ័យទាំងការងារសិល្បៈ និងមុខជំនួញក្នុងដៃជាច្រើនកន្លែងផងនោះ។ ក្នុងនោះដែរ ក្រៅពីមុខជំនួញ គេដឹងទៀតថាអ្នកម្ដាយសម័យថ្មីរូបនេះ មានដីជាច្រើនកន្លែង និងកំពុងរស់នៅក្នុងផ្ទះយ៉ាងស្កឹមស្កៃទៀតផង។

ជាក់ស្ដែង កន្លងមកអ្នកនាង គង់ ចាន់ស្រីមុំ ធ្លាប់បានបើកបង្ហាញផ្ទះ និងបន្ទប់ដាក់អីវ៉ាន់ជាច្រើនសុទ្ធតែមានម៉ាកល្បីៗ កំពុងពេញនិយមនាពេលប្ចុប្បន្ន។ តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ ថ្មីៗនេះ តារារូបនេះ បានធ្វើបន្ទប់ដាក់អីវ៉ាន់ថ្មី ដោយបានរចនាម៉ូតឡើងយ៉ាងប្រណីត ពោរពេញដោយកញ្ចក់ ដែលមើលទៅពិតជាស្អាត បើទោះបីទើបតែធ្វើរួចមិនទាន់បានដាក់អីវ៉ាន់ក៏ពិតមែន។ ជាពិសេស មានបន្ទប់២ផ្សេងទៀត ដែលមានទាំងកន្លែងសម្រាប់កក់សក់ ស្ប៉ា និងកន្លែងផាត់មុខថែមទៀតផង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
 បន្ទប់ដាក់អីវ៉ាន់ អ្នកនាង គង់ ចាន់ស្រីមុំ 
 បន្ទប់ដាក់អីវ៉ាន់ អ្នកនាង គង់ ចាន់ស្រីមុំ 
 បន្ទប់ដាក់អីវ៉ាន់ អ្នកនាង គង់ ចាន់ស្រីមុំ 
 បន្ទប់ដាក់អីវ៉ាន់ អ្នកនាង គង់ ចាន់ស្រីមុំ 
 បន្ទប់ដាក់អីវ៉ាន់ អ្នកនាង គង់ ចាន់ស្រីមុំ 
 បន្ទប់ដាក់អីវ៉ាន់ អ្នកនាង គង់ ចាន់ស្រីមុំ 
 បន្ទប់កក់សក់អ្នកនាង គង់ ចាន់ស្រីមុំ 
 បន្ទប់កក់សក់អ្នកនាង គង់ ចាន់ស្រីមុំ 
វីដេអូ បន្ទប់ដាក់អីវ៉ាន់ អ្នកនាង គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T