ក្រោយធ្វើការស្រាវជ្រាវ ចុងក្រោយរកឃើញ មូលហេតុពិតប្រាកដ ឆាបឆេះចំណតឡានក្រុង "វីរៈប៊ុនថាំ" ហើយ

//s9.kh1.co/ae/aef58462a432c9c5653ca26431bf14c6a52d0a66.jpg
សង្គម

 ០២-សីហា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ក្រោយចុះ ធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់ ចុងក្រោយ កំណត់បានហើយ មូលហេតុពិតប្រាកដ ធ្វើឲ្យ ឆាបឆេះ ចំណតឡានក្រុង វីរៈប៊ុនថាំ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៣០ កក្កដា កន្លងទៅថ្មីៗនេះ មានករណីអគ្គិភ័យ ឆាបឆេះចំណតរថយន្តក្រុងរបស់ ក្រុមហ៊ុន វីរៈប៊ុនថាំ នៅឯផ្លូវលំ​ ភូមិ​៣​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ ដោយបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជនជាច្រើន ព្រោះទំហំនៃការឆាបឆេះនោះ មានសភាពខ្លាំងក្លា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការឆាបឆេះនេះ ក្រុមហ៊ុន បានខាតបង់រថយន្តក្រុងដល់ទៅ ២៣គ្រឿង ហើយបើ សរុប​ជា​ទឹកប្រាក់​វិញស្មើនឹង  ១,៥​លាន​ដុល្លារ មិនតែប៉ុណ្ណោះ ក្នុងនោះ ក៏មានបុគ្គលិកម្នាក់ ត្រូវបានបាត់បង់ជីវិតផងដែរ មួយវិញទៀត ក្នុងដំណើរការប្រតិបត្តិការ​សង្គ្រោះ​នេះ​ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​៣៥​គ្រឿង​ ដោយ​ប្រើប្រាស់​ទឹក​អស់​៩១​ឡាន។

គួរបញ្ជាក់ផងដែរថា លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ មាន​ លោកនាយ​រង​ការិយាល័យ​ ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​លើ ​ករណី​អគ្គិភ័យនេះ នៅថ្ងៃបន្ទាប់ពីការឆាបឆេះ ទន្ទឹមនឹងនេះ ក៏កំណត់បាន ដើមចមនៃការឆេះនេះ គឺបណ្តាលមកពី ការឆ្លងចរន្តអគ្គិសនី៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ អគ្គស្នងការនគរបាលជាតិ

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T