ប្ដីប្រពន្ធ Goal! វ័យចំណាស់ពិតមែន តែការតែងខ្លួនមិនឲ្យចាញ់គូស្នេហ៍ក្មេងៗឡើយ

//s9.kh1.co/8a/8a44397714030745b1e25d90228f133827b73481.jpg
សង្គម

 ០២-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គូស្វាមីភរិយាវ័យចំណាស់មួយគូ មកពីប្រទេសជប៉ុន ទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមអ៊ីនស្ដារក្រាម។

ជប៉ុន៖ គូស្វាមីភរិយាវ័យចំណាស់មួយគូ មកពីប្រទេសជប៉ុន ទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមអ៊ីនស្ដារក្រាម ដែលមានអ្នកតាមដានរហូតដល់ជាង៨៣០,០០០នាក់ ដោយសារតែការស្លៀកពាក់ស្រដៀងៗគ្នារបស់ពួកគាត់ទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Tsuyoshi និងភរិយា Tomi Seki ឬត្រូវបានគេហៅថា Bon និង Pon បានរៀបការជាមួយគ្នាអស់រយៈ​ពេល៤១ឆ្នាំមកហើយ។ ហើយភាពល្បីល្បាញរបស់ពួកគាត់ គឺចាប់ផ្ដើមឡើងដំបូងកាលពីជាង៥ឆ្នាំមុន ដែលពេលនោះ ពួកគាត់បានបង្ហោះរូបភាពដែលបង្ហាញឲ្យឃើញពីការស្លៀកពាក់ស្រដៀងគ្នា នៅលើគណនីរបស់កូនស្រី។ ទន្ទឹមនឹងនោះ ក៏មានមហាជនជាច្រើន បានស្នើឲ្យពួកគាត់បង្កើតគណនីផ្ទាល់ខ្លួនផងដែរ។

តួយ៉ាង អ្នកស្រី Tomi បាននិយាយរៀបរាប់ឲ្យដឹងដែរថា ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានធ្វើនូវអ្វី ដែលមិនបានធ្វើកាលពីមុន។ ហើយជីវិតចូលនិវត្តន៍ ពិតជាមានក្ដីសុខណាស់ នៅពេលរកឃើញអ្វីមួយ ដែលធ្វើឲ្យពួកគាត់សប្បាយចិត្ត។

យ៉ាងណាមិញ គេគ្រប់គ្នា បានប្រាថ្នាចង់បានសេចក្ដីស្រលាញ់រវាងស្វាមីនិងភរិយាបែបនេះដែរ ដោយសារតែពួកគាត់មើលទៅ នៅតែមានភាពល្អូកល្អឺននឹងគ្នា បើទោះបីជាវ័យចំណាស់មែនក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: Bored Panda / Instagramladbible

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T