ថៃ មីយ៉ាន់ម៉ា ពេលនេះ ហ្វីលីពីនទៀត សុទ្ធតែប្រឈមមុខ គ្មានគ្រែព្យាបាលអ្នកជំងឺកូវីដ

//s9.kh1.co/66/667b71339906ae4329ce5f2a6c4ef00f89f214cc.jpg
សង្គម

 ០២-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

វៀតណាម កំពុងតែផ្ទុះ ខណៈពេល ថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន សុទ្ធតែ បានកំពុងប្រឈមមុខខ្លាំង ក្នុងការខ្វះគ្រែ ព្យាបាលអ្នកជំងឺកូវីដ

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេល ការរីករាលដាលនៃជំងឺកូវីដ-១៩ ហាក់មានភាពប្រសើរឡើង ទៅហើយក្នុង ពិភពលោក ដោយសារតែ ការស្វែងរកឃើញវ៉ាក់សាំង និងល្បឿននៃ ការរីករាលដាលឆ្លង ស្ទើរតែ អាចគ្រប់គ្រងបានទៅហើយនោះ ផ្ទុយទៅវិញ វត្តមានវីរុសកូវីដ បម្លែងថ្មី ប្រភពពីប្រទេសឥណ្ឌា ក៏ចាប់ផ្តើមចោទជាបញ្ហាធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ សូម្បីតែប្រទេសចិន ប្រភពវីរុសកូវីដដំបូងគេនោះក៏ វីរុសនេះបានកំពុងតែ រាលដាលចូលផងដែរ ខណៈពេល ប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន កំពុងតែជួបវិបត្តិធ្ងន់ធ្ងរ ដោយសារវត្តមាន វីរុសកូវីដបម្លែងថ្មីនេះ ផងដែរ។

ទៀតសោត ក្នុងនោះ ប្រទេសថៃ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូល ក្នុងប្រទេសដែល បានប្រកាសទប់ទល់លែងជាប់ ហើយពេលនេះ បានមកដល់ ទីក្រុងមួយ របស់ប្រទេសហ្វីលីពីន ដែលបាន ប្រកាសខ្វះគ្រែព្យាបាលជំងឺកូវីដ ដោយតម្រូវឲ្យអ្នកជំងឺត្រូវ រងចាំក្នុងរថយន្តផ្ទាល់ខ្លួន រងចាំការព្យាបាល ស្របពេល អ្នកជំងឺខ្លះដល់ដំណាក់កាល ត្រូវការអុកស៊ីសែន ទៅហើយក៏មាន។

នេះបើយោងតាម ការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ដែលបញ្ជាក់ថា ៖

ទីក្រុងសេប៊ូ #ប្រទេសហ្វីលីពីន មន្ទីរពេទ្យ អត់មានគ្រែ សម្រាប់អ្នកជំងឺ! អ្នកជំងឺមួយចំនួន ត្រូវស្ថិតនៅក្នុងរថយន្តរបស់ខ្លួនរង់ចាំ ទទួលការព្យាបាល ដោយអ្នកជំងឺខ្លះ បានស្ថិតនៅក្នុងដំណាក់កាលត្រូវការអុកស៊ីសែន។ប្រភព៖ TheStar៕  

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ 
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T