អ៊ីចឹងសោះ បានជាគេបង្កើតរ៉ូបូតដូចរថយន្តឋានព្រះចន្ទ ឲ្យធ្វើរឿងនេះ នៅលើឆ្នេរខ្សាច់ (មានវីដេអូ)

//s9.kh1.co/5b/5ba4426c6e6526a9967b74e4505c35bd80d749c5.jpg
បច្ចេកវិទ្យា

 ០២-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ជាការពិត អ្នកសម្អាតឆ្នេរស្វ័យប្រវត្តិនេះមានបំពាក់ខួរក្បាលបញ្ញាសប្បនិម្មិត AI។

បរទេស៖ អ្នកច្នៃប្រឌិតរ៉ូបូត BeachBot លោក Edwin Bos និង Martijn Lukaart នៃក្រុមហ៊ុន TechTics មានការធុញទ្រាន់នឹងចំនួនកន្ទុយបារី នៅលើឆ្នេរ Scheveningen Beach ក្នុងប្រទេសហូឡង់។ តើអ្វីទៅជាដំណោះស្រាយ? ពួកគាត់បានបង្កើតរ៉ូបូតដែលមើលទៅដូចជារថយន្តឋានព្រះចន្ទ ហើយបានដាក់ដៃដើម្បីឲ្យវារើសយកកន្ទុយបារីទាំងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាលទ្ធផលគឺគេបានបង្កើតរ៉ូបូត BeachBot ឬ BB ដែលមានកង់ដូចប៉េងប៉ោង។ ជាមួយនឹងការរចនាបែបអនាគត រ៉ូបូត Beachbot មានទទឹង៧៦សង់ទីម៉ែត្រ ហើយមានសម្បកកង់ឥតក្រឡា ដែលមិនដានជាប់ស្នាមនៅលើឆ្នេរខ្សាច់។ វាក៏មានដៃមួយគូ ដែលអាចចាប់យកកន្ទុយបារីទាំងនោះ ចេញពីមាត់សមុទ្រ។ កន្ទុយបារីអាចមើលទៅ មិនបង្កគ្រោះថ្នាក់ដល់មនុស្សខ្លះមែន ប៉ុន្តែរបស់គួរឲ្យស្អប់ខ្ពើមទាំងនេះ មានមីក្រូប្លាស្ទិកនិងសារធាតុគីមី ដែលបង្កគ្រោះថ្នាក់ដល់ត្រីនិងសត្វសមុទ្រដទៃទៀត។

វាស្ដាប់មើលទៅគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែតើរ៉ូបូត BB ដំណើរការយ៉ាងដូចម្ដេចទៅ? ជាការពិត អ្នកសម្អាតឆ្នេរស្វ័យប្រវត្តិនេះមានបំពាក់ខួរក្បាលបញ្ញាសប្បនិម្មិត AI។ ស្រដៀងគ្នានឹងរថយន្តស៊េរីទំនើបដែរ រ៉ូបូត BeachBot បានប្រើប្រាស់បញ្ញាសប្បនិម្មិតនិងក្បួនដោះស្រាយចាប់រូបភាព ដើម្បីដឹងពីកន្ទុយបារី បែងចែកឲ្យដាច់ពីរបស់របរផ្សេងទៀតដូចជា ស្បែកជើងផ្ទាត់ កន្សែង និងសំរាមធំៗ។ យោងតាមក្រុមហ៊ុន ​​TechTics រ៉ូបូត BB នឹងអាចរៀនលឿនជាងមុន នៅពេលមូលដ្ឋានទិន្នន័យបន្តកើនឡើង៕

https://s9.kh1.co/__image/w=650,h=366,q=100/3b/3bffae654d106ca2fe3d6c129916af68dbd11ea7.jpg
https://s9.kh1.co/__image/w=650,h=366,q=100/c8/c884acb46fdb64172bd181736f91151bae34ffbf.jpg
https://s9.kh1.co/__image/w=650,h=366,q=100/e5/e5f065360c48c2dc2b572f153002a04f1103e6a1.jpg
វីដេអូ

ប្រភព: SlashGear

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T