អុញ! ខាងពហុកីឡដ្ឋានខំហាមឃាត់មិនឲ្យចូលមើល បែរជាប្រជាជនជប៉ុនរាប់រាយនាក់ នាំគ្នាឈរមើលពីលើស្ពានវិញ

//s9.kh1.co/ba/ba44addff1f0a368dcbf068f5c4f11a87b16afe9.jpg
សង្គម

 ០២-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រធានអូឡាំពិកតូក្យូ បានសម្ដែងនូវអារម្មណ៍ មិនសប្បាយចិត្តឡើយ ដែលបណ្ដាអ្នកគាំទ្រកីឡារាប់រយនាក់ ត្រូវបង្ខំចិត្តឈរទស្សនាការប្រកួតប្រណាំងកង់ពីលើស្ពាន។

ជប៉ុន៖ ប្រធានអូឡាំពិកតូក្យូ បានសម្ដែងនូវអារម្មណ៍ មិនសប្បាយចិត្តឡើយ ដែលបណ្ដាអ្នកគាំទ្រកីឡារាប់រយនាក់ ត្រូវបង្ខំចិត្តឈរទស្សនាការប្រកួតប្រណាំងកង់ពីលើស្ពាន ខណៈដែលខាងពហុកីឡដ្ឋានខំហាមឃាត់មិនឲ្យចូលទស្សនា ដើម្បីការពារពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់បុរសវ័យ៥១ឆ្នាំ ជាអ្នកគាំទ្របានឲ្យដឹងថា រូបគាត់បានទស្សនាការប្រកួតនៅផ្ទះកាលពីថ្ងៃសៅរ៍ ទី៣១ តែក៏គិតថា គាត់ក៏អាចទៅទស្សនាផ្ទាល់បានដែរពីលើស្ពាន បើទោះបីជាគេហាមឃាត់មិនឲ្យចូលពហុកីឡដ្ឋានក៏ដោយ។ ងាកទៅកាន់សម្ដីរបស់យុវជនម្នាក់ទៀត បានឲ្យដឹងដែរថា មានមនុស្សជាច្រើនមកទស្សនាផ្ទាល់ ដើម្បីលើកទឹកចិត្តដល់កីឡាករ ហើយស្ថានភាពហាក់ដូចជាមិនមានអីជាការបារម្ភឡើយ ដោយសារតែគេភាគច្រើនសុទ្ធសឹងតែពាក់ម៉ាស់ការពារយ៉ាងត្រឹមត្រូវ។

យ៉ាងណាមិញ ក្រោយពីមានរូបភាពប៉ុន្មានសន្លឹកបង្ហោះចែកចាយលើបណ្ដាញអ៊ីនធឺណេតរួចមក មានមហាជនមួយចំនួន បានបញ្ចេញមតិដោយលើកឡើងថា គួរណាស់តែអនុញ្ញាតឲ្យចូលទស្សនាក្នុងពហុកីឡដ្ឋាន ហើយឲ្យម្នាក់ៗត្រូវតែរក្សាគម្លាតគ្នា ប្រសើរជាងបណ្ដោយឲ្យនាំគ្នាឈរតាន់តាប់នៅខាងក្រៅដូច្នេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T