ធ្ងន់ធ្ងរហើយ ទប់លែងជប់ ប្រជាជនភៀសខ្លួនជាង១ពាន់គីឡូម៉ែត្រចេញពីទីក្រុង

//s9.kh1.co/5c/5c7e5b3a7d3afd5647ea6eaee4cd9d92d7b52afb.png
សង្គម

 ០២-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រទេសវៀតណាមកំពុងតែរងគ្រោះពីជម្ងឺរាតត្បាតកូវីដ១៩ធ្ងន់ធ្ងរ បណ្ដាលឲ្យប្រជាជនជាច្រើនបាត់បង់ការងារធ្វើនិងសម្រេចចិត្តធ្វើដំណើរចាកចេញពីទីក្រុងត្រលប់ទៅស្រុកកំណើតវិញដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រ។

វៀតណាម៖ ខណៈប្រទេសជាច្រើនជុំវិញពិភពលោកកំពុងជួបគ្រោះដោយសារ ជម្ងឺឆ្លងកូវីដ១៩ ដែលរាតត្បាតកាន់តែខ្លាំងទៅៗ បណ្ដាលឲ្យប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ប្រទេសកម្ពុជាយើងក៏មិនខុសគ្នាដែរ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នឹងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីទប់ស្កាត់ជម្ងឺនេះមិនឲ្យរីករាលដាលកាន់តែខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីក្រុងហូជីមិញ
ទីក្រុងហូជីមិញ

ចំណែកឯប្រទេសជិតខាងកម្ពុជា វៀតណាម ឯណោះវិញ ពេលនេះកំពុងតែជួបវិបត្តិយ៉ាងខ្លាំង ដោយវីរុសឆ្លងមួយនេះចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃមិនស្រាកស្រាន។ តាមប្រភពបានឲ្យដឹងថា ថ្នាក់ដឹងនាំវៀតណាមបានធ្វើការបិទខ្ទប់ទីក្រុងមិនឲ្យមានការធ្វើចរាចរណ៍ចេញចូល។ 

ពលរដ្ឋភៀសខ្លួន 
ពលរដ្ឋភៀសខ្លួន 

ខណៈការរាតត្បាតនៅក្នុង ទីក្រុងហូជីមិញ មានរហូតដល់៨០%នៃករណីឆ្លងទូទាំងប្រទេស ហើយការចាកចេញរបស់ពលរដ្ឋអាចធ្វើឱ្យការរាតត្បាតកាន់ធន់ធ្ងរដល់តំបន់ផ្សេងៗនៃប្រទេស។

ពលរដ្ឋភៀសខ្លួន 
ពលរដ្ឋភៀសខ្លួន 

ប្រភពបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋរាប់ពាន់នាក់ បានចាកចេញពី ទីក្រុង ហូជីមិញ​(ព្រៃនគរ​) បន្ទាប់ពីមានការបិទខ្ទប់ទីក្រុង ដោយពួកគេបានចាកចេញទៅស្រុកកំណើតដែលមានចម្ងាយជាង១ពាន់គីឡូម៉ែត្រ តាមរយៈម៉ូតូផ្ទាល់ខ្លួន។ 

ពលរដ្ឋភៀសខ្លួន 
ពលរដ្ឋភៀសខ្លួន 

ពលរដ្ឋទាំងនោះបានធ្វើដំណើរទាំងយប់ទាំងថ្ងៃ តាមផ្លូវជ្រកតូចៗ លើសពីនោះពួកគេសុខចិត្តសម្រាកនៅតាមផ្លូវរយៈពីរបីថ្ងៃ ដើម្បីបានទៅដល់ស្រុកកំណើត។ ពួកគេបានបាត់បង់ការងារ និង មិនអាចរស់នៅបន្តនៅក្នុងទីក្រុងបានទៀតទេ ដោយសម្រេចចាកចេញទាំងបង្ខំ ។ 

ពលរដ្ឋភៀសខ្លួន
ពលរដ្ឋភៀសខ្លួន
ពលរដ្ឋភៀសខ្លួន
ពលរដ្ឋភៀសខ្លួន
ពលរដ្ឋភៀសខ្លួន
ពលរដ្ឋភៀសខ្លួន

ប្រភព៖ Tep Monyroth

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T