បរទេស៖ កម្មវិធី តេឡេក្រាម ទើបបានប្រកាសពីមុខងារនិងការកែលម្អថ្មីចុងក្រោយបង្អស់ ទៅកាន់កម្មវិធីផ្ញើសារដ៏ពេញនិយមរបស់ខ្លួន។ ឥឡូវ កម្មវិធីនេះបានផ្ដោតយ៉ាងខ្លាំង ទៅលើផ្នែកវីដេអូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីបានបញ្ចេញមុខងារវីដេអូខលជាក្រុមកាលពីខែមុនមក ឥឡូវ តេឡេក្រាម បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បន្ថែមទស្សនិកជនរហូតដល់១,០០០នាក់ ដើម្បីចូលមើលការខលវីដេអូ។ អ្នកចូលរួមជជែកនៅក្នុងវីដេអូខល គឺនៅតែកំណត់ត្រឹម៣០នាក់ដដែល ប៉ុន្តែយើងអាចមានទស្សនិកជនយ៉ាងច្រើន ដើម្បីចូលរួមមើលផងដែរ។
បន្ថែមពីនេះ ឥឡូវ មុខងារផ្ញើសារជាវីដេអូនឹងមានកម្រិតគុណភាពកាន់តែច្បាស់។ នៅពេលដែលយើងកំពុងថតវីដេអូផ្ញើសារ យើងអាចចាក់តន្ត្រីនៅក្នុងទូរសព្ទរបស់យើង ដែលអាចថតជាប់សំឡេងទាំងអស់ចូលទៅក្នុងវីដេអូសម្រាប់ផ្ញើសារ។ ឥឡូវ យើងក៏អាចពង្រីកចូល (zoom in) ពេលកំពុងថតវីដេអូ នៅកាមេរ៉ាខាងក្រោយនៃទូរសព្ទរបស់យើងផងដែរ៕
ប្រភព: The Verge