ចិត្តល្អណាស់ Min Pechaya បង្ហាញទឹកចិត្តចុះជួយអ្នកបញ្ហាដោយសារវិបត្តិកូវីដ

//s9.kh1.co/ed/edfc564b58810bcf4c88bcbd5cce69291ce5a4d3.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្អាតហើយចិត្តល្អទៀត តារាស្រី Min Pechaya សុខចិត្តពាក់ឈុតការពារជំងឺកូវីដ១៩ ដើម្បីចុះជួយសង្គ្រោះនិងនាំយករបស់របរជូនដល់ជនអនាថា នៅតាមដងផ្លូវ

ថៃ៖ អាចនិយាយបាន គឺជាតារាសម្ដែងដែលពោរពេញដោយទឹកចិត្តម្នាក់ សម្រាប់ តារាស្រី Min Pechaya ដែលបានបង្ហាញពីសកម្មភាពជួយដល់អ្នក ដែលកំពុងរងគ្រោះពីវិបត្តិជំងឺកូវីដ១៩ ដូចជាការទិញទំនិញប្រើប្រាស់មួយចំនួន ដើម្បីចែកចាយដល់សាធារណជន ដោយឥតគិតថ្លៃ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ចំពោះព័ត៌មានថ្មីចុងក្រោយនេះ តារាស្រីរូបនេះ នៅតែមិនឈប់ដើម្បីផ្តល់ជំនួយនោះទេ ដោយបានបង្ហាញពីសកម្មភាពក្នុងការជួយជាបន្តបន្ទាប់ ជាពិសេស នាងថែមទាំងបាននាំយករបស់របរមួយចំនួន ឲ្យទៅជនអនាថានៅតាមដងផ្លូវ ដោយនៅក្នុងនោះ រូបនាងក៏បានការពារខ្លួនពីការស្លៀកពាក់ឈុត PPE យ៉ាងពេញលេញដើម្បីការពារពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ថែមទៀតផង។ 

ម៉្យាងវិញទៀត នៅក្នុងការបង្ហាញបែបនេះ បណ្ដាអ្នកសិល្បៈ និងអ្នកគាំទ្រជាច្រើន បានចូលមកបញ្ចេញមតិគាំទ្រ ក៏ដូចជាបាន កោតសរសើរចំពោះសកម្មភាពជួយសង្គ្រោះរបស់ Min ព្រមទាំងបានធ្វើការអរគុណជំនួសប្រជាជនដែលកំពុងតែជួបការលំបាកនៅពេលនេះ ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
សកម្មភាពជួយសង្គ្រោះ របស់ Min Pechaya
សកម្មភាពជួយសង្គ្រោះ របស់ Min Pechaya
សកម្មភាពជួយសង្គ្រោះ របស់ Min Pechaya
សកម្មភាពជួយសង្គ្រោះ របស់ Min Pechaya
សកម្មភាពជួយសង្គ្រោះ របស់ Min Pechaya
សកម្មភាពជួយសង្គ្រោះ របស់ Min Pechaya
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T