បងប្អូនទុកដោយឡែក! មកមើលវីដេអូហាយឡាយ រវាង វិសាខា និង ព្រៃវែង ដែលស៊ុតគ្នារហូតដល់ទៅ៥គ្រាប់ (មានវីដេអូ)

//s9.kh1.co/f6/f6d68471bd6b0d0dfdac19bc86272bc68fbe9d07.jpg
កីទ្បា

 ០២-សីហា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

វិសាខា បានយកឈ្នះ ព្រៃវែង ក្នុងលទ្ធផល ៣ទល់នឹង២

កម្ពុជា៖ ក្លិប វិសាខា នៅតែបង្ហាញទម្រង់លេងបានល្អក្នុងការប្រកួតទល់នឹង ក្លិប ខេត្តព្រៃវែង នៃក្របខណ្ឌលីគកំពូលកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ក្លិប វិសាខា
   ក្លិប វិសាខា

ជាការពិតណាស់ នៅក្នុងវគ្គទី១ ក្រុមទាំងពីរហាក់ស្ទាប់ស្ទង់សមត្ថភាពគ្នាច្រើន ប៉ុន្តែ អ្នកដែលមានសំណាង គឺ វិសាខា ដែលអាចស៊ុតបញ្ចូលទីនាំមុខមុនពីសំណាក់កីឡាករកម្ពស់ខ្ពស់ Marcus Haber បន្ទាប់ពីសល់បាល់ពីការទាត់របស់ Mustafa Zazai និង ជាគ្រាប់បាល់តែមួយគត់ក្នុង៤៥នាទីដំបូង។

កីឡាករ Marcus Haber
កីឡាករ Marcus Haber

លុះឈានចូលវគ្គទី២ បានតែបួននាទីប៉ុណ្ណោះ ក្រុមដែលសម្បូរទៅដោយកីឡាករក្មេងៗព្រៃវែង បានតាមស្មើ វិសាខា វិញបានសម្រេចពីការតែតរបស់ វឿន វ៉ា ប៉ុន្តែ​ ភាពសប្បាយរីករាយកើតឡើងមិនបានយូរឡើយ បន្ទាប់ពី Haber បានបន្ថែមគ្រាប់បាល់ទីពីររបស់ខ្លួនក្នុងនាទីទី៧០ មុនពេលដែល កែវ សុខផេង បន្ថែមមួយគ្រាប់ទៀតជូនវិសាខា​ ក្នុងនាទីទី៨៣។ ជិតចប់ការប្រកួតទៅហើយ ពោលនាទីទី៩០ គី រីណា ក៏បានវាយបកបានមួយគ្រាប់ជូនព្រៃវែង ប៉ុន្តែ វាមិនគ្រប់គ្រាន់ឡើយ ធ្វើឲ្យបញ្ចប់ការប្រកួត វិសាខា បានយកឈ្នះ ព្រៃវែង ក្នុងលទ្ធផល ៣ទល់នឹង២៕

តារាងពិន្ទុលីគកំពូលកម្ពុជា
តារាងពិន្ទុលីគកំពូលកម្ពុជា
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T