បែបសល់ចំហាយលើកពាន! មកមើលវីដេអូ Messi រាំក្នុងកន្លែងហាត់ប្រាណទទួលបានការចាប់អារម្មណ៍ខ្លាំង

//s9.kh1.co/f2/f28896f3e7323e04c57e181ebc6d07249451a4c2.jpg
កីទ្បា

 ០២-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Messi រាំក្នុងកន្លែងហាត់ប្រាណធ្វើឲ្យអ្នកគាំទ្រអស់សំំណើច

អេស្ប៉ាញ៖ កាលពីពេលថ្មីៗមកនេះ ខ្សែប្រយុទ្ធ Lionel Messi បានជួយក្រុមជម្រើសជាតិ អាហ្សង់ទីន លើកពាន Copa America បន្ទាប់ពីខកខានលើកពាននេះតាំងពីឆ្នាំ១៩៩៣ ដែលធ្វើឲ្យអ្នកគាំទ្រមានការសាទរជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Lionel Messi លើកពាន Copa America 
ខ្សែប្រយុទ្ធ Lionel Messi លើកពាន Copa America 
ខ្សែប្រយុទ្ធ Lionel Messi លើកពាន Copa America 
ខ្សែប្រយុទ្ធ Lionel Messi លើកពាន Copa America 

Messi ផ្ទាល់ក៏សប្បាយចិត្តមិនស្ទើរដែរព្រោះបន្ទាប់ពីចប់ភារកិច្ចនៅ Copa America កំពូលខ្សែប្រយុទ្ធរូបនេះបានទៅដើរកំសាន្តជាមួយក្រុមគ្រួសារនៅឯសហរដ្ឋអាមេរិក មុននឹងបន្តមកលេងកោះ Ibiza ស្ថិតនៅប្រទេសអេស្ប៉ាញ ជុំគ្នាជាមួយមិត្តជិតស្និទ្ធិគឺខ្សែប្រយុទ្ធ Luis Suarez ទៀតផង។

ខ្សែប្រយុទ្ធ Lionel Messi និងភរិយា
ខ្សែប្រយុទ្ធ Lionel Messi និងភរិយា
ខ្សែប្រយុទ្ធ Luis Suarez និង Lionel Messi 
ខ្សែប្រយុទ្ធ Luis Suarez និង Lionel Messi 

ឥលូវនេះវីដេអូរបស់ Messi រាំក្នុងកន្លែងហាត់ប្រាណផ្ទាល់ខ្លួនកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយក្នុងវីដេអូនោះគេឃើញ Messi ពាក់អាវក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីជាការអបអរសាទរដល់ការលើកពាន Copa America នេះដែលបញ្ជាក់ថាគេនៅតែសប្បាយចិត្តដែលអាចជួយក្រុមជម្រើសជាតិអាហ្សង់ទីនសម្រេចគោលដៅធំនេះបាន។

ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 

សូមទស្សនាវីដេអូខាងក្រោម៖


វីដេអូ ខ្សែប្រយុទ្ធ Lionel Messi រាំ

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T