មានរឿងធ្ងន់យ៉ាងនេះ សូម្បីតែមេធាវីជាច្រើននាក់ ក៏បដិសេដលើការការពាររឿងក្ដីរបស់ Kris Wu ដែរ

//s9.kh1.co/da/da4d98757e295ec1a5b4371fb3120e8274957328.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីត្រូវបានឃុំខ្លួន ក្នុងករណីរឿងអាស្រូវផ្លូវភេទរបស់តារាចម្រៀងប្រុស លោក Wu Yifan ត្រូវបានមេធាវីជាច្រើននាក់បដិសេធ ទៅលើការពាររឿងក្ដីរបស់លោក

ចិន៖ នៅថ្ងៃទី ២ ខែសីហា ដោយយោងតាម ទំព័រ QQ បានរាយការណ៍ថា តារាចម្រៀងប្រុស លោក Wu Yifan នៅតែមិនមានមេធាវី ដើម្បីសុំការប្រឹក្សាផ្នែកច្បាប់ បន្ទាប់ពីត្រូវបានឃុំខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ យោងតាមការស្រាវជ្រាវរបស់អ្នកយកព័ត៌មាន បានឲ្យដឹងថា បច្ចុប្បន្ននេះ មិនមានការិយាល័យច្បាប់ណាមួយ នៅក្នុងប្រទេសចិនដែលហ៊ានទទួលយកការការពារចំពោះ តារាប្រុសរូបនេះនោះទេ ដោយសារតែមានលក្ខណៈស្មុគស្មាញ និងមានឥទ្ធិពលធ្ងន់ធ្ងរទៅលើសីលធម៌សង្គម នៃសំណុំរឿងអាស្រូវផ្លូវភេទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត កាលពីដើមខែកក្កដាទៅនេះ ក្រុមហ៊ុនរបស់តារាប្រុសរូបនេះ បានបង្ហាញថា លោកបានប្រកាសដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់ សម្រាប់រកអ្នកជំនាញផ្នែកច្បាប់ ប៉ុន្តែគ្មានមេធាវីណាម្នាក់ហ៊ានដាក់ពាក្យនោះទេ ជាពិសេស និយោជិកជាច្រើននាក់ ក៏បានលាឈប់ធ្វើការ នៅពេលដែល លោក Wu Yifan បានជួបរឿងអាស្រូវ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ ការគ្រប់គ្រងក្រុមហ៊ុន គឺមានតែអ្នកម្តាយ និងបងប្អូនជីដូនមួយរបស់ តារាប្រុសរូបនេះតែប៉ុណ្ណោះ។ ដោយយោងតាមសារព័ត៌មានដដែលនេះ បានបង្ហាញទៀតថា ពួកគេកំពុងស្វែងរកមេធាវីដើម្បីការពារក្ដីរបស់លោកជាបន្ទាន់។ លើសពីនេះទៅទៀត នៅក្នុងអំឡុងពេលឃុំខ្លួន ខាងគ្រួសាររបស់លោក ក៏មិនត្រូវបានអនុញ្ញាតឱ្យមកជួបលោកនោះទេ ដោយលើកលែងតែមេធាវីតែប៉ុណ្ណោះ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Wu Yifan
Wu Yifan
Wu Yifan
Wu Yifan
Wu Yifan
Wu Yifan
Wu Yifan
Wu Yifan
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T