អេមហួស! វឌ្ឍនាកា កា.ប់មួយជើង ស៊ុតចូលចុងម៉ោង ធ្វើឱ្យស្វាយរៀងស្រង៉ាកចិត្តមិនស្ទើរទេ(មានវីដេអូ)

//s9.kh1.co/ec/ecb60b3433a5d3e5c9ecd5660a3941f85fdca687.jpg
កីទ្បា

 ០២-សីហា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

បឹងកេត ទទួលជ័យជម្នះទៅលើក្រុម ស្វាយរៀង ក្នុងលទ្ធផល ២ ទល់នឹង ១

កម្ពុជា៖ កាលពីល្ងាចម្សិលមិញ ត្រូវនឹងថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២១ ជាការប្រកួតសប្តាហ៍ទី ១១ នៃក្របខណ្ឌ Metfone Cambodia League រវាងក្រុមម្ចាស់ផ្ទះ ស្វាយរៀង ទល់នឹងក្រុម បឹងកេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត(Cr. បឹងកេត)
ទិដ្ឋភាពប្រកួត(Cr. បឹងកេត)

ជាការពិតណាស់ ការប្រកួតរបស់ក្រុមទាំងពីរបានបញ្ចប់ទៅដោយក្រុមភ្ញៀវ បឹងកេត ទទួលជ័យជម្នះទាំងប្រផិតប្រផើយទៅលើក្រុម ស្វាយរៀង ក្នុងលទ្ធផល ២ ទល់នឹង ១, ខណៈពេលនេះក្រុមនាគខៀវបានហក់ឡើងមកឈរលេខរៀងទី ២ វិញ ក្រោយឆ្លងកាត់ ១០ ប្រកួតកន្លងមក មាន ២១ ពិន្ទុ, កំពុងតាមពីក្រោយក្រុមកំពូលតារាង វិសាខា ត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះ។

ទិដ្ឋភាពប្រកួត(Cr. បឹងកេត)
ទិដ្ឋភាពប្រកួត(Cr. បឹងកេត)

មែនទែនទៅ នៅក្នុងការប្រកួតនេះក្រុម ស្វាយរៀង គឺជាអ្នករកគ្រាប់បាល់បានមុន ដែលជាការសម្រេចបានដោយកីឡាករ Privat នៅនាទីទី ១៤, ប៉ុន្តែអ្វីៗហាក់មិនគាប់ប្រសើរសម្រាប់ក្រុមម្ចាស់ផ្ទះសោះ ពោលវេលាឈានចូលដល់នាទីទី ៤៤ ខាងក្រុម បឹងកេត បានរកគ្រាប់បាល់តាមស្មើរវិញ ដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ ចាន់ វឌ្ឍនាកា។

ទិដ្ឋភាពប្រកួត (Cr. បឹងកេត)
ទិដ្ឋភាពប្រកួត (Cr. បឹងកេត)

មិនទាន់អស់នៅឡើយ ការប្រកួតឈានចូលតង់ទី ២ នៅនាទីទី ៩០+៤ វឌ្ឍនាកា ដដែលក៏បានបន្ថែមមួយគ្រាប់ទៀតឱ្យ បឹងកេត, តាមរយៈមួយគ្រាប់ចុងក្រោយនេះ បានជួយឱ្យក្រុម នាគខៀវ ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ត្រឡប់ទៅផ្ទះវិញផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T