អុញមានរឿងអីហ្នឹង? កីឡាករ Dortmund រូបនេះ ថា ខ្លួនចង់បោះបង់អាជីពបាល់ទាត់ចោលដោយសារមានសម្ពាធពេក

//s9.kh1.co/76/76038a4db988e9a5054e01c02ea2e5c382ad6480.jpg
កីទ្បា

 ០២-សីហា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Youssoufa Moukoko ថា ខ្លួនធ្លាប់គិតថាចង់ឈប់លេងបាល់

អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធវ័យក្មេងក្លិប Borussia Dortmund កីឡាករ Youssoufa Moukoko បានទម្លាយឲ្យដឹងថា ខ្លួនមានបំណងក្នុងការបោះបង់អាជីពបាល់ទាត់បន្ទាប់ពីមានសម្ពាធ ក្នុងការលេងនៅក្នុងក្រុមឈុតធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Youssoufa Moukoko
កីឡាករ Youssoufa Moukoko

ជាការពិតណាស់ Moukoko ត្រូវបានតម្លើងមកកាន់ក្រុមឈុតធំ Dortmund កាលពីខែមករា ឆ្នាំ២០២០ នៅក្នុងវ័យ១៥ឆ្នាំ បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងលេចធ្លោនៅក្នុងក្រុមយុវជនដោយស៊ុតបញ្ចូលទីបាន៨៨គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន១៤១ប្រកួត។ 

កីឡាករ Youssoufa Moukoko
កីឡាករ Youssoufa Moukoko

Moukoko បាននិយាយថា៖

ជាដំបូង របាយការណ៍ពីកំណត់ត្រារបស់ខ្ញុំ បានធ្វើឲ្យខ្ញុំឈឺក្បាលមែនទែន ជាពិសេសនៅពេលដែលគេលើកពីអាយុរបស់ខ្ញុំមកនិយាយ។ ខ្ញុំចង់ឈប់លេងបាល់ទាត់ ប៉ុន្តែ គ្រូបង្វឹកផ្ទាល់ខ្លួនរបស់ខ្ញុំតែលើកទឹកចិត្តខ្ញុំ ដែលបានធ្វើឲ្យខ្ញុំបំភ្លេចអ្វីៗគ្រប់បែបយ៉ាងទាំងអស់លើទីលាន៕

   កីឡាករ Youssoufa Moukoko
កីឡាករ Youssoufa Moukoko
កីឡាករ Youssoufa Moukoko

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T