តាំងពីប្តូរមកសក់ខ្លី ស្រី​នា កាន់តែស្អាតខ្លាំង ដូចកូនកូរ៉េ

//s9.kh1.co/11/11d8ec4bb6b5ead07d4f903584358e268685cbfc.jpg
តារា & កម្សាន្ដ

 ០១-សីហា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Influencer វ័យក្មេងកញ្ញា ស្រីនា កាន់តែស្អាតប្លែកក្រោយប្តូរស្ទាយ៍មកសក់ខ្លីដូចកូរ៉េបែបនេះ។

ភ្នំពេញ៖ ជា Influencer វ័យក្មេងកញ្ញា  ស្រីនា ប៉ុន្មានឆ្នាំចុងក្រោយនេះ នាងកាន់តែជោគជ័យខ្លាំង តាមរយៈការថតវីដេអូបង្ហោះលើបណ្ដាញសង្គម ពោលគឺ វ័យត្រឹមតែ ២១ឆ្នាំមែន តែកូនស្រី ម្ចាស់សំអាងការប្រណីតនារី ស្រីនា​ រូបនេះ ហាក់មានសន្ទុះជោគជ័យខ្លាំង ក្នុងមួយរយៈចុងក្រោយនេះ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត បន្ទាប់ពីធ្វើវីដេអូផាត់មុខទទួលបានជោគជ័យនៅលើYoutube គេសង្កេតឃើញថា ស្រីនា ទទួលបានការងារច្រើនជាងមុន មិនថាថតស្ពត ឬថតក្នុងកម្មវិធីផ្សេងៗជាដើម។ លើសពីនេះទៅទៀត បើងាកទៅមើលរូបសម្ផស្សវិញ Influencer វ័យក្មេងរូបនេះ ពិតជាស្រស់ស្អាតខ្លាំង ជាពិសេស ពេលនាងរៀបចំខ្លួនម្ដងៗ ធ្វើឲ្យកម្លោះៗ សម្លឹងមើលមិនដាក់ភ្នែកនោះទេ។  

ដោយឡែក​ក្នុងពេលថ្មីៗនេះ ស្រីនា បានផ្លាស់ប្តូរម៉ូតសក់វែងទៅសក់ខ្លីវិញ ដោយមើលទៅពិតជាប្លែក១៨០ដឺក្រេតែម្តង ប៉ុន្តែនៅតែសាកសមជាមួយនឹងទម្រង់មុខបែបមូលៗ សាច់មុខដ៏សខ្ចី និងភ្នែកតូចៗរបស់កញ្ញាដដែល ហើយអ្វីដែលពិសេសនោះ នៅពេលនេះ គឺស្ទីលថ្មីបែបនារីសក់ខ្លីរបស់ស្រីនា ជាមួយនឹងឈុតរ៉ូបស្បៃពណ៍ត្រាវរំលេចនូវសាច់សខ្ចី គឺមើលមិនចាញ់តារាសម្តែងកូរ៉េប៉ុន្មានឡើយ។  

សូមទស្សនារូបភាពខាងក្រោម៖

ស្រីនា
ស្រីនា
ស្រីនា
ស្រីនា
ស្រីនា
ស្រីនា
ស្រីនា
ស្រីនា
ស្រីនា
ស្រីនា
ស្រីនា
ស្រីនា
ស្រីនា
ស្រីនា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T