ចំនុចល្អ និងអាក្រក់ របស់តារានិករនីមួយៗនៅពេលដែលបានក្លាយជាមិត្តនឹងអ្នក!

//s9.kh1.co/1f/1fffd7e82c35133b0dc8f33792c67ecc91bc4c4d.jpeg
យុវវ័យ

 ០១-សីហា-២០២១ ៩ល្ងាច · ៣ ឆ្នាំមុន

មកដឹងពីប្រភេទមិត្តភក្ដិរបស់អ្នក ថាពួកគេមានចំនុចល្អ និងអាក្រក់យ៉ាងណាខ្លះ!

យល់ដឹង៖ តើអ្នកចង់ដឹងទេថា មិត្តភក្ដិរបស់អ្នកជាមនុស្សបែបណា បើយើងបែងចែករវាងចំនុចល្អ និងចំនុចអាក្រក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះអាចស្រាយចម្ងល់នេះបាន ដោយបង្ហាញពី ចំនុចល្អ និងអាក្រក់ របស់តារានិករនីមួយៗនៅពេលដែលបានក្លាយជាមិត្តនឹងអ្នក ៖

♈️ Aries (Mar 21 – Apr 19)

ចំនុចល្អ៖ ពួកគេតែងតែជាអ្នកលើកទឹកចិត្តរបស់អ្នក ហើយពេលដែលទៅផ្សងព្រេងណាមួយ នឹងនាំអ្នកទៅជាមួយពួកគេផងដែរ។ តារានិករនេះនឹងជម្រុញឱ្យអ្នកធ្វើសកម្មភាព ដើម្បីសម្រេចបាននូវគោលដៅរបស់អ្នក។ មិត្តភក្ដិរបស់អ្នកម្នាក់នេះ គឺជាអ្នកលេងសើចច្រើនដែរ ប៉ុន្តែនឹងមិនចាកចេញពីអ្នកឡើយប្រសិនបើមានបញ្ហាលំបាក។

ចំនុចអាក្រក់៖ Aries និយាយការពិតជារឿយៗ ដោយមិនគិតពីផលវិបាក។ ចរិតស្មោះត្រង់ និងស្ងៀមស្ងាត់របស់ពួកគេ អាចធ្វើឱ្យមិត្តភក្តិឈឺចាប់។ ភាពទន់ខ្សោយចម្បងរបស់ពួកគេ គឺភាពអន្ទះអន្ទែង ហើយពេលខ្លះវាអាចជាការពិបាក សម្រាប់អ្នកក្នុងការតាមឲ្យទាន់ពួកគេ។ Aries តែងតែត្រៀមខ្លួនដើម្បីជំនួសរបស់ចាស់ ដោយរបស់ថ្មី ហើយនេះក៏អនុវត្តចំពោះមិត្តភាពរបស់ពួកគេផងដែរ។ ពួកគេងាយនឹងអាក់អន់ចិត្តយ៉ាងងាយ ហើយឆាប់ខឹងដែលអាច ប៉ះពាល់ដល់មិត្តភាពរបស់ពួកគេទៀតផង។

♉️ Taurus (Apr 20 – May 20)

ចំនុចល្អ៖ ភាពជឿជាក់ និងស្ថេរភាពរបស់ Taurus គឺជាគុណសម្បត្តិ ដែលធ្វើឱ្យពួកគេក្លាយជាមិត្តល្អ។ នៅពេលណាដែលអ្នកកំពុងស្វែងរកដៃគូ ដើម្បីមកស្តាប់រឿងរ៉ាវរបស់អ្នក ដោយអត់ធ្មត់ អ្នកអាចពឹងផ្អែកលើពួកគេ។ មិត្តរបស់អ្នកម្នាក់នេះ ភាគច្រើននឹងអមដំណើរអ្នកសម្រាប់ការកម្សាន្ត នាពេលរាត្រីដ៏រ៉ូមែនទិក និងអាហារសម្រន់ឆ្ងាញ់ៗ។ ពួកគេនឹងមិនកុហកអ្នក ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍សុខស្រួលទេ ផ្ទុយទៅវិញពួកគេនឹងផ្តល់ឱ្យអ្នកនូវយោបល់ និងដំបូន្មានដ៏ស្មោះត្រង់របស់ពួកគេ ដែលទាំងអស់នេះនឹងជួយអ្នកឱ្យធំឡើងជាមនុស្សល្អម្នាក់។

ចំនុចអាក្រក់៖ Taurus អាចបង្កើតចក្ខុវិស័យ ខាងសម្ភារៈនិយម ហើយឲ្យតម្លៃខ្ពស់លើប្រាក់ ហើយពេលខ្លះចូលចិត្តទាក់ទងជាមួយអ្នកមាន និងអ្នកមានប្រជាប្រិយ។ ពួកគេក៏រឹងចចេស និងតែងតែចង់ឈ្នះគ្រប់ពេល ដែលអាចឲ្យអ្នកឈឺចាប់ ប្រសិនបើអ្នកសុខចិត្តបញ្ចេញមតិរបស់អ្នក ដែលមិនត្រូវនឹងគំនិតរបស់ពួកគេ។

♊️ Gemini (May 21 – Jun 20)

ចំណុចល្អ៖ ពួកគេមានភាពប៉ិនប្រសប់ និងអាចប្រែប្រួលបាន ហើយពួកគេតែងតែស្វែងរកគំនិត និងចំណាប់អារម្មណ៍ថ្មីៗជនិច្ច នោះហើយជាមូលហេតុ ដែលបង្កើតមិត្តថ្មីគឺជាចំនែកមួយនៃជីវិតពួកគេ។ ប្រសិនបើមតិរបស់អ្នកមិនត្រូវនឹងពួកគេ ពួកគេនឹងផ្លាស់ប្តូរយោបល់ជាមួយអ្នក ដោយមិនរើសអើងច្រើនពេកទេ។ ថាមពលរបស់ពួកគេបន្ថែមថាមពលដល់មុខងារណាមួយ និងក្នុងចំណោមរង្វង់មិត្តភក្តិរបស់អ្នក ព្រោះពួកគេតែងតែឈ្លាសវៃនិងត្រៀមខ្លួនជានិច្ចសម្រាប់អ្វីគ្រប់យ៉ាង។

ចំនុចអាក្រក់៖ ថ្វីត្បិតតែពួកគេមានប្រជាប្រិយក្នុងសង្គមក៏ដោយ ក៏ពួកគេមិនអាចទប់ទល់នឹងការនិយាយដើមគេបានដែរ។ ពួកគេតែងតែសម្លឹងរកមើលអ្វីមួយដើម្បីពិភាក្សាឬរិះគន់ថាល្អឬអាក្រក់។ ពួកគេសង្កត់ធ្ងន់ខ្លាំងពេកលើការពិត ជាជាងអារម្មណ៍។ ពេលខ្លះលក្ខណៈទាំងនេះអាចធ្វើឱ្យអ្នកមិនពេញចិត្តក៏ថាបាន។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

ចំនុចល្អ៖ ពួកគេត្រូវបានគេស្គាល់ថាជា “ម្តាយនៃរាសីចក្រ” ពីព្រោះពួកគេយកចិត្តទុកដាក់ ចំពោះមនុស្សម្នាក់ៗ និងដើរតួជាអ្នកព្យាបាលផ្ទាល់ខ្លួនរបស់អ្នកទៀតផង។ ពួកគេនឹងនិយាយជាមួយអ្នកអំពីថ្ងៃអតីត ព្រោះពួកគេមានការចងចាំល្អ ហើយមិនដែលភ្លេចមិត្តភក្តិ ដែលពួកគេបានបង្កើត និងពេលវេលាដែលពួកគេធ្លាប់មានជាមួយគ្នាឡើយ។ ពាក្យគន្លឹះនៅក្នុងមិត្តភាពណាមួយ ត្រូវតែមានភាពស្មោះត្រង់។ អ្នកតែងតែអាចពឹងផ្អែកលើពួកគេបាន ហើយតែងតែអាចស្វែងរកស្មារបស់ពួកគេដើម្បីផ្អែក ប្រសិនបើត្រូវការ។

ចំនុចអាក្រក់៖ ពួកគេអាចនឹង Drama ចំពោះរឿងតូចតាច ដែលធ្វើឱ្យពួកគេរំជួលចិត្ត។ ពួកគេងាយនឹងមានអារម្មណ៍មិនល្អ នៅក្នុងទំនាក់ទំនងណាមួយ ហើយពេលខ្លះអាចធ្វើឱ្យអ្នកថប់ដង្ហើមបាន។ ដោយសារតែពួកគេត្រូវបានទទួល ឥទ្ធិពលយ៉ាងងាយស្រួល ក្នុងការរិះគន់អាចបណ្តាលឱ្យពួកគេមានភាពស្មុគស្មាញច្រើន។ ប្រសិនបើអ្នកព្យាយាមមើលរំលងពួកគេ មិនអើពើ ឬធ្វេសប្រហែសពួកគេនឹងមានអារម្មណ៍មិនល្អ និងឆាប់ខឹង ហើយអ្នកអាចបាត់បង់មិត្តល្អម្នាក់របស់អ្នកបាន។

♌️ Leo (Jul 23 – Aug 22)

ចំនុចល្អ៖ អ្នកប្រៀបបានដូចទទួលបានស្ដេចសត្វជាមិត្តរបស់អ្នក ប៉ុន្តែត្រូវប្រាកដថាគ្មាននរណាម្នាក់គាំទ្រអ្នក ដូច Leo ទេ។ សត្វតោមានទំនួលខុសត្រូវយ៉ាងជ្រាលជ្រៅ ចំពោះមិត្តភក្តិ ហើយថែមទាំងមានបេះដូងធំទូលាយទៀត ពួកគេមានចិត្តសប្បុរស និងចិត្តទន់ចំពោះអារម្មណ៍របស់អ្នកដទៃ។ ជាទូទៅ Leo នឹងដឹងគុណចំពោះអ្នក ដែលជាមិត្តពិតរបស់ពួកគេ ហើយអ្នកតែងតែអាចពឹងផ្អែកលើពួកគេដើម្បីនាំមុខក្នុងស្ថានភាពណាមួយ។

ចំនុចអាក្រក់៖ ពួកគេចូលចិត្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីជាការទាក់ទាញដ៏សំខាន់។ មិត្តរបស់អ្នកម្នាក់នេះតែងចង់មានភាពជាអ្នកដឹកនាំ និងបំណងប្រាថ្នាចង់ក្លាយជាចំណុចសំខាន់ នៃការយកចិត្តទុកដាក់ពីអ្នក។ Leos មានតម្រូវការថេរ ដើម្បីមានអារម្មណ៍ថាមានសុពលភាព ហើយអ្នកនឹងដឹងភ្លាមៗថា ថាពួកគេចូលចិត្តនាំមុខជានិច្ច សម្រាប់អ្នក។

♍️ Virgo (Aug 23 – Sep 22)

ចំនុចល្អ៖ វាជាការពិត ប្រសិនបើអ្នកចង់ធ្វើអ្វីដែលត្រឹមត្រូវសូមសួរយោបល់ពី Virgo ចុះ។ មិត្តភាពគឺមិនតិចទេ ថ្វីបើពួកគេហាក់ដូចជាអៀនខ្មាស់ និងប្រើពេលយូរ នៅពេលដែលពួកគេចាប់ផ្តើមបើកចិត្តនិយាយអំពីប្រធានបទអ្វីមួយ។ ពួកគេមិនដែលបដិសេធនៅពេលដែលត្រូវការ ឬមិនជួយនរណាម្នាក់ ឬមិនផ្តល់ការណែនាំនូវអ្វីដែលត្រូវការទេ។ លើសពីនេះទៅទៀត អាថ៌កំបាំងរបស់អ្នកតែងតែមានសុវត្ថិភាពនៅក្នុងដៃពួកគេ អ្នកអាចប្រាប់អាថ៌កំបាំងដ៏ជ្រាលជ្រៅបំផុតរបស់អ្នក ទៅពួកគេ ហើយពួកគេនឹងមិនវិនិច្ឆ័យអ្នកឡើយ។

ចំនុចអាក្រក់៖ ពួកគេមានភាពជ្រួលច្របល់ខ្លាំង នៅពេលនិយាយអំពីមិត្តភក្តិ និងស្នេហា។ ពួកគេនឹងមិនទៅជាមួយអ្នកណាផ្ដេសផ្ដាសទេ។ ចំពោះក្ដីស្រលាញ់ងប់ងល់ និងភាពល្អឥតខ្ចោះរបស់ពួកគេ ច្រើនតែអាចមើលងាយ និងគ្រប់គ្រងអ្នកបាន។ 

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

ចំនុចល្អ៖ នេះគឺជាមិត្តដែលគួរឱ្យចង់និយាយ និងគួរឱ្យជឿទុកចិត្តរបស់អ្នក។ មន្តស្នេហ៍គឺជាគុណសម្បត្ដិចម្បងមួយ ដែលទាក់ទងនឹង Libra ។ ពួកគេរួសរាយរាក់ទាក់ និងចេះនិយាយច្រើន ដូច្នេះអ្នកគ្រប់គ្នាអាចទាក់ទាញពួកគេបានយ៉ាងងាយស្រួល។ ពួកគេល្បីល្បាញដោយសារភាពទាក់ទាញរបស់ពួកគេ ហើយតែងតែព្យាយាមមើលទស្សនៈអ្នកដទៃ។ អ្នកប្រហែលជាឃើញខ្លួនឯងតែងតែចាប់អារម្មណ៍ ដោយសារភាពទន់ភ្លន់ថ្លៃថ្នូរ និងអារម្មណ៍នៃសន្តិភាពដែលពួកគេតែងតែបង្ហាញ។

ចំនុចអាក្រក់៖ មិត្តដែលមានមន្តស្នេហ៍របស់អ្នក តែងតែវិនិច្ឆ័យផ្លូវមួយទល់នឹងមួយ ដោយព្យាយាមសម្រេចចិត្តថាមួយណាល្អបំផុត។ ពួកគេមានទំនោរជៀសវាងភាពមិនសន្តិភាព ហើយទំនងជាដកថយ នៅពេលអ្វីៗមានភាពស្មុគស្មាញ។ អ្នកអាចរកឃើញថាពួកគេមិនស្មោះត្រង់ខ្លះ ដោយសារតែធម្មជាតិរបស់ពួកគេ។

♏️ Scorpio (Oct 23 – Nov 21)

ចំនុចល្អ៖ អ្នកបានរកឃើញមិត្តភក្តិ ដែលអាចការពារ និងមិនចាំបាច់ខ្លាច នៅក្នុងជីវិតរបស់អ្នកឡើយ។ ក្នុងនាមជាមិត្តរបស់ Scorpio អ្នកដឹងថាពួកគេ មិនត្រូវការអ្វីពីអ្នកទេ ជាជាងភាពស្មោះត្រង់របស់អ្នក។ ពួកគេគឺមានការផ្តោតអារម្មណ៍បំផុត ហើយនៅពេលដែលពួកគេសម្រេចចិត្តលើអ្វីមួយ វាស្ទើរតែមិនអាចបង្វែរពួកគេ ចេញពីផ្លូវរបស់ពួកគេបានឡើយ ហើយវាមានរួមបញ្ចូលទាំង ការលះបង់ក្នុងមិត្តភាពផងដែរ។ ពួកគេស្មោះត្រង់ និងយល់ចិត្តបំផុត ចំពោះមិត្តភក្តិដែលពួកគេមាន។

ចំនុចអាក្រក់៖ វាមិនមែនជាលក្ខណៈរបស់ពួកគេទេ ក្នុងការបង្កើតការស្គាល់គ្នាឆាប់រហ័យជាមួយអ្នកដទៃ ឬការបង្កើតការសន្ទនាណាមួយ។ អ្នកអាចយល់ថា ពួកគេស៊ីជម្រៅពេក និងពិបាកយល់។ អំពើក្បត់ គឺជាអ្វីដែលពួកគេស្អប់ខ្ពើមបំផុត។ សូមប្រាកដថា អ្នកមិនធ្វើឱ្យពួកគេខកចិត្ត ឬធ្វើឱ្យពួកគេឈឺចាប់ដោយចេតនា ពួកគេអាចសងសឹកអ្នក ដោយមិនឈប់ឈរ។ អ្នកប្រាកដជាមិនចង់ឃើញ ផ្នែកអាក្រក់របស់គេនោះទេ។

♐️ Sagittarius (Nov 22 – Dec 21)

ចំនុចល្អ៖ Sagittarius មានភាពកំប្លុកកំប្លែងដែលអ្នកពេញចិត្ត ហើយអ្នកឱ្យតម្លៃចំពោះមិត្តភាពរបស់អ្នកជាមួយពួកគេ ដើម្បីមានភាពរីករាយ និងស្នាមញញឹម។ មិត្តភក្តិ Sagittarius តែងតែធ្វើឱ្យពេលល្ងាច វិលទៅរកភាពរីករាយ និងរស់រវើកដោយសុទិដ្ឋិនិយម និងទំនុកចិត្តដែលពួកគេអាចផ្ដល់ឲ្យ។ ពួកគេគឺជាអ្នកដែលនឹងនាំអ្នក ចេញទៅរកតំបន់សុខស្រួលរបស់អ្នក ព្រោះពួកគេចូលចិត្តការផ្សងព្រេង ហើយភាពរីករាយសម្រាប់ជីវិត។

ចំនុចអាក្រក់៖ មិត្តដែលមានចិត្តល្អ និងយល់ចិត្តរបស់អ្នក អាចនឹងឆាប់ខឹង និងមិនចេះអត់ធ្មត់ ឬសូម្បីតែមិនសប្បាយចិត្ត នៅពេលដែលពួកគេនៅជាមួយអ្នក ហើយវាគឺជានិស្ស័យរបស់ពួកគេ។ ពួកគេអាចស្មោះត្រង់ចំពោះអ្នកពេក ពេលផ្តល់យោបល់ ពេលខ្លះធ្វើឱ្យអារម្មណ៍អ្នកឈឺចាប់។ គុណវិបត្តិដ៏ធំខណៈពេលដែលធ្វើជាមិត្តជាមួយ Sagittarius គឺជាបញ្ហានៃការប្តេជ្ញាចិត្តរបស់ពួកគេ ពួកគេអាចបាត់ទៅវិញយ៉ាងងាយស្រួល ព្រោះសេរីភាព គឺមានតម្លៃបំផុតសម្រាប់ពួកគេ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

ចំនុចល្អ៖ មិត្តដែលមកពីធាតុដីនេះ មានអ្នកស្គាល់ច្រើន ប៉ុន្តែមិនមានសមាគមជិតស្និទ្ធច្រើនទេ។ ពួកគេមិនបង្កើតមិត្តងាយស្រួលទេ ប៉ុន្តែមានការសន្ទនាល្អណាស់។ អ្នកគ្រាន់តែត្រូវប្រាកដថា ពួកគេឆាប់ភ្លេចការបម្រុងទុកក្នុងជីវិត ដូច្នេះពួកគេអាចនឹងរីករាយក្នុងជីវិតខ្លាំង ដោយមិនបានគិតថ្ងៃខាងមុន នៅពេលខ្លះ។ 

Capricorns ផ្តល់តម្លៃដល់មិត្តពិតរបស់ពួកគេខ្ពស់ ហើយនឹងរក្សាពួកគេអស់មួយជីវិត និងគោរពអាថ៌កំបាំងរបស់ពួកគេណាស់។ ពួកគេគឺជាមនុស្សដែលមានការលះបង់ និងខិតខំធ្វើការបំផុត ហើយពួកគេធ្វើឱ្យប្រាកដថា មិត្តភក្តិរបស់ពួកគេ ក៏ឈានដល់គោលដៅដូចពួកគេដែរ។ មិត្តស្មោះត្រង់របស់អ្នក នឹងមិនស្ទាក់ស្ទើរក្នុងការការពារអ្នកទេ ប្រសិនបើស្ថានភាពនោះកើតឡើង។

ចំនុចអាក្រក់៖ ការងាររបស់ពួកគេ ជាអាទិភាពដ៏សំខាន់ ដូច្នេះពួកគេងាយស្រួលនឹងជ្រើសរើស ចាកចេញទៅឆ្ងាយពីមនុស្សម្នា ហើយក៏អាចបណ្ដាលឲ្យ មិត្តភក្តិរបស់ពួកគេចេញឆ្ងាយផងដែរ។ ពួកគេក៏ប្រហែលជាចង់បាន ការលះបង់ដូចគ្នា នៅក្នុងការងារពីអ្នក នៅពេលដែលទទួលបានអ្វីមួយល្អ។ ពួកគេមិនចូលចិត្តការផ្លាស់ប្តូរទេ ធម្មជាតិថេររបស់ពួកគេអាចធ្វើឱ្យអ្នកខឹងបាននៅពេលខ្លះ។

♒️ Aquarius (Jan 20 – Feb 18)

ចំនុចល្អ៖ មិត្តប្រភេទឡប់ៗរបស់អ្នកនេះ គឺជាព្រលឹងនៃភាពរីករាយ មិនថានៅផ្ទះ ឬក្រុមហ៊ុន។ Aquarius មើលឃើញល្អនៅក្នុងអ្វីគ្រប់យ៉ាង ដើម្បីចុះសម្រុងជាមួយមនុស្សគ្រប់គ្នា ហើយរកឃើញភាពល្អ មិនថាអ្នកដទៃប្រព្រឹត្តអាក្រក់ចំពោះពួកគេយ៉ាងណាក៏ដោយ។ អ្នកប្រហែលជាឃើញខ្លួនឯងនៅក្នុងពិភពលោកខុសគ្នា នៅពេលអ្នកនៅជាមួយពួកគេ។ នៅពេលដែលពួកគេត្រូវបានគេយល់ចិត្ត ពួកគេនឹងរក្សាមិត្តភាពពិតពេញមួយជីវិត និងស្រលាញ់អ្នកច្បាស់ណាស់។

ចំនុចអាក្រក់៖ ជារឿយៗ Aquarians គឺជាប្រភេទដែលប្លែក ដែលមានមនុស្សតិចណាស់យល់ច្បាស់។ ពួកគេអាចហាក់ដូចជាក្ដៅ ឬត្រជាក់ និងនៅឆ្ងាយពីអ្នកពេលខ្លះ។ ថ្វីត្បិតតែពួកគេអាចបង្កើតសមាគមជាច្រើនក៏ដោយ តែចរិតរបស់ពួកគេច្រើនតែពិបាកយល់ និងចូលចិត្តគិតអវិជ្ជមាន។ អ្នកចូលចិត្តមានពួកគេនៅជុំវិញ ប៉ុន្តែតើអ្នកអាចប្រឈមនឹងពួកគេបានទេ?

♓️ Pisces (Feb 19 – Mar 20)

ចំនុចល្អ៖ មិត្តយល់ចិត្តរបស់អ្នក តែងតែទាក់ទាញបេះដូងអ្នកដទៃ ដោយភាពកក់ក្ដៅ និងក្ដីស្រលាញ់។ មិត្តភក្តិ Pisces គឺមានភាពទន់ភ្លន់ មានប្រយោជន៍ និងចិត្តសប្បុរសណាស់។ “ដើម្បីមានមិត្ត អ្នកត្រូវតែធ្វើជាមិត្ត” គឺជាជំនឿដ៏មុតមាំរបស់ពួកគេ ហើយពួកគេឆ្លៀតឱកាសទាំងអស់ដើម្បីអនុវត្តវា។ អ្នកមិនដែលស្ទាក់ស្ទើរក្នុងការទុកចិត្តពួកគេឡើយ ហើយពួកគេក៏ជាស្មាដ៏ល្អសម្រាប់អ្នកពិបាកចិត្ត ព្រោះពួកគេជាអ្នកស្តាប់ល្អ និងយល់ពីបញ្ហារបស់អ្នក។

ចំនុចអាក្រក់៖ ពួកគេមានការឆាប់រំជួលចិត្តខ្លាំង ចំពោះការរិះគន់ ហើយពេលខ្លះលក្ខណៈបុគ្គលរបស់ពួកគេ ក្លាយជាហេតុផលនៃការមិនពេញចិត្តរបស់អ្នក។ មិត្តដែលខ្មាស់អៀនរបស់អ្នក ចូលចិត្តធ្វើខ្លួនជាឯកជន ហើយមានពិភពតូចតាចផ្ទាល់ខ្លួន ដែលពិតជាពិបាកយល់ពីពួកគេ ហើយអាចហាក់ដូចជាអាថ៌កំបាំងចំពោះអ្នក។ Pisces មានទម្លាប់អាក្រក់ ក្នុងការចូលរួមក្នុងជីវិតរបស់អ្នក ហើយព្យាយាមរកដំណោះស្រាយសម្រាប់បញ្ហារបស់អ្នក ដែលពេលខ្លះអាចហាក់ដូចជារំលោភបំពានលើឯកជនភាពរបស់អ្នកអញ្ចឹង។

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T