ច្រើនណាស់! មានដឹងអត់ត្រឹមរយៈពេល ៥ឆ្នាំសោះ Man UTD និង Man City បានចាយលុយទិញខ្សែការពារអស់រហូតដល់ទៅ...

//s9.kh1.co/e1/e158a745c90f8a9c21d6fb562bb19b5f291f0a34.jpg
កីទ្បា

 ០១-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ត្រឹមរយៈពេល ៥ឆ្នាំសោះ Man UTD និង Man City បានចាយលុយទិញខ្សែការពារអស់រហូតដល់ទៅ ៧៦៥ លានអឺរ៉ូ ឬស្មើនឹង (៩០៨ លានដុល្លារអាមេរិក)

បរទេស៖ ក្លិប Manchester United ទើបតែបានចុះកុងត្រាយកកីឡាករ Raphael Varane ពីក្រុម Real Madrid ក្នុងតម្លៃប្រមាណជា ៥០ លានអឺរ៉ូ ឬស្មើនឹង (៥៩ លានដុល្លារអាមេរិក)។ ហើយការហ៊ានចំណាយប្រាក់ដ៏ច្រើនសម្រាប់ការនាំចូលខ្សែការពារបែបនេះ ត្រូវបានគេមើលឃើញថាក្រុម បិសាចក្រហម កំពុងមានមហិច្ចតាចង់ឈ្នះពានឡើងវិញ ខណៈបច្ចុប្បន្នពួកគេបានបំពេញចន្លោះខ្វះខាតក្រុមរបស់ពួកគេបានល្អហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Raphael Varane
  កីឡាករ Raphael Varane

ជាការពិតណាស់ រាប់ចាប់ពីឆ្នាំ ២០១៦​ មកទាំងក្រុម Manchester United និង Manchester City បានចំណាយលុយយ៉ាងច្រើនដើម្បីនាំចូលខ្សែការពារដែលមានគុណភាពមកពង្រឹងក្រុម ក្នុងនោះពួកគេបានចាយលុយសរុបរហូតដល់ទៅប្រមាណជា ៧៦៥ លានអឺរ៉ូ ឬស្មើនឹង (៩០៨ លានដុល្លារអាមេរិក) សម្រាប់ការទិញយកខ្សែការពារកំពូលៗ។

Harry Maguire  និង John Stone
Harry Maguire និង John Stone

រដូវកាល ២០២០-២០២១

ក្រុម Man City បានចាយលុយប្រមាណជា ១១៣.៣ លានផោន ឬស្មើនឹង (១៣៤ លានដុល្លារអាមេរិក) ក្នុងការនាំយកកីឡាករ Ruben Dias និង Nathan Ake។ ចំណែកឯ Man UTD បានចាយលុយ ១៥ លានអឺរូ ឬស្មើនឹង (១៧ លានដុល្លារអាមេរិក) នាំចូលកីឡាករ Alex Telles។

រដូវកាល ២០១៩-២០២០

ក្រុម Man UTD បានចាយលុយសរុបចំនួន ១៤០ លានអឺរ៉ូ ឬស្មើនឹង (១៦៦ លានដុល្លារអាមេរិក) នាំចូលកីឡាករ Harry Maguire និង Aaron Wan-Bissaka។ រីឯក្រុម Man City វិញបានចាយលុយចំនួន ៧៧ លានអឺរ៉ូ ឬស្មើនឹង (៩១ លានដុល្លារអាមេរិក) នាំចូលកីឡាករ Joao Cancelo, Angelino និង Pedro Porro។

រដូវកាល ២០១៨-២០១៩

ក្រុម Man UTD បានចាយលុយចំនួន ២២ លានអឺរ៉ូ ឬស្មើនឹង (២៦ លានដុល្លារអាមរិក) នាំយកកីឡាករ Diogo Dalot ពីក្រុម Porto។

រដូវកាល ២០១៧-២០១៨

រដូវកាលនេះក្រុម Man City បានចាយលុយសរុបរហូតដល់ ២០៥.២ ឬស្មើនឹង (២៤៤ លានដុល្លារអាមេរិក) ក្នុងការនាំចូលកីឡាករ Aymeric Laporte, Danilo, Kyle Walker និង Benjamin Mendy។ ខណៈ Man UTD បានចាយលុយចំនួន ៣៥ លានអឺរ៉ូ ឬស្មើនឹង (៤១ លានដុល្លារអាមេរិក) នាំចូលកីឡាករ Victor Lindelof។

រដូវកាល ២០១៦-២០១៧

Man City បានចាយលុយសរុបចំនួន ៥៧.៦ លានអឺរ៉ូ ឬស្មើនឹង (៦៨ លានដុល្លារអាមេរិក) ក្នុងការនាំចូលកីឡាករ John Stones និង Oleksandr Zinchenko។ ចំណែកឯ Man UTD វិញបានចាយលុយចំនួន ៣៨ លានអឺរ៉ូ ឬស្មើនឹង (៤៥ លានដុល្លារអាមេរិក) នាំចូលកីឡាករ Eric Bailly៕

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T