បច្ចេកវិទ្យាកាន់តែខ្លាំង! មនុស្សយន្តជើងពីរនេះ អាចរត់ចម្ងាយដល់៥គីឡូម៉ែត្រ មិនគួរឲ្យជឿ (មានវីដេអូ)

//s9.kh1.co/e3/e3a76f19918b7f6c953fa8f1bc5d65d75ae1849e.jpg
បច្ចេកវិទ្យា

 ០១-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មនុស្សយន្តឈ្មោះ Cassie ដែលជាមនុស្សយន្តជើងពីរ បានរត់ចម្ងាយបានប្រវែង៥គីឡូម៉ែត្រ នៅជុំវិញបរិវេណសាកលវិទ្យាល័យ Oregon State University ក្នុងរយៈពេលតែ៥៣នាទីប៉ុណ្ណោះ

បរទេស៖ ការរត់ចម្ងាយ៥គីឡូម៉ែត្របានបង្កើតជាប្រវត្តិសាស្ត្រមួយ នៅសាកលវិទ្យាល័យ Oregon State University។ នោះក៏ព្រោះតែ វាមិនមែនជាការរត់ដោយមនុស្សនោះទេ ប៉ុន្តែវាជាមនុស្សយន្ត បង្កើតឡើងដោយវិស្វករនៅសាកលវិទ្យាល័យនេះផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សយន្តឈ្មោះ Cassie ដែលជាមនុស្សយន្តជើងពីរ បានរត់ចម្ងាយបានប្រវែង៥គីឡូម៉ែត្រ នៅជុំវិញបរិវេណសាកលវិទ្យាល័យ Oregon State University ក្នុងរយៈពេលតែ៥៣នាទីប៉ុណ្ណោះ ដោយសាកថ្មមួយពេញ។ វាជាស្នាដៃមិនធ្លាប់មាន ពីមុនមក។ លោក Jonathan Hurst ជាសាស្ត្រាចារ្យផ្នែកមនុស្សយន្តនិងជាស្ថាបនិកក្រុមហ៊ុន Agility Robotics បានមានប្រសាសន៍ថា៖ «នេះជាលើកដំបូងដែលមនុស្សយន្តរៀនដើរនិងរត់ ហើយវាអាចធ្វើបានដោយជោគជ័យ នៅលក្ខណៈភូមិសាស្ត្រដីនៅខាងក្រៅ»។

លោក Hurst និងក្រុមវិស្វករបានបង្កើតមនុស្សយន្ត Cassie ដោយមានជំនួយឥតសំណងចំនួន១លានដុល្លារ ពីក្រសួងការពារជាតិអាមេរិក។ លោក Hurst ក៏បានិយាយថា នៅថ្ងៃណាមួយមនុស្សយន្តនេះនឹងអាចត្រូវបានប្រើ នៅក្នុងឃ្លាំង ឬជួយលើកដាក់ទំនិញពីឡានដឹកជញ្ជូន។ នៅថ្ងៃណាមួយ ពពួកមនុស្សយន្តក៏អាចជួយយើង នៅក្នុងសកម្មភាពប្រចាំថ្ងៃផងដែរ។ លោកបានបន្តទៀតថា៖ «យូរៗទៅ មនុស្សយន្តនឹងកាន់តែប្រសើរឡើង ក្នុងការទាក់ទងជាមួយមនុស្ស ហើយមានសុវត្ថិភាព»។ ចំពោះតម្លៃវិញ ក្នុងមួយគ្រឿង វាអាចមានតម្លៃប្រហែល៧ម៉ឹនដុល្លារ៕

https://s9.kh1.co/__image/w=650,h=377,q=100/73/73c1f592af46fe5f69dcc33872ba72ba37c63d4d.jpg
https://s9.kh1.co/__image/w=635,h=357,q=100/fe/fee2755e3b8367ca9db16bb707fbc55b19bb0872.png
https://s9.kh1.co/__image/w=650,h=334,q=100/12/1282a1eea68fd1aff4fec20f5f9e4a5faf04ffbe.jpg
វីដេអូ

ប្រភព: KGW News

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T