លោក Braida ជឿជាក់ថាតារាកំពុងឡើងកូដរបស់ អ៊ីតាលីរូបនេះនឹងអាចឈ្នះពាន Ballon d’Or នៅពេលអនាគតបាន

//s9.kh1.co/05/0558bbad6f49d46ea43d64f8b638955aac9388df.jpg
កីទ្បា

 ០១-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Braida ជឿជាក់ថា Chiesa នឹងអាចឈ្នះពាន Ballon d’Or នៅពេលអនាគតបាន

បរទេស៖ អតីតនាយកផ្នែកកីឡារបស់ក្រុម Barcelona លោក Ariedo Braindo បានព្យាករណ៍ថា កីឡាករ Federico Chiesa គាត់នឹងអាចក្លាយជាអ្នកឈ្នះពានរង្វាន់ Ballon d’Or ដ៏មានសក្តានុពលម្នាក់ បន្ទាប់ពីគាត់បង្ហាញខ្លួនបានយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ Euro ២០២០ រដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Federico Chiesa
  កីឡាករ Federico Chiesa

ជាការពិតណាស់ Chiesa បានលេងគ្រប់ប្រកួតឱ្យក្រុម អ៊ីតាលីនៅ Euro ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Roberto Mancini ហើយក្នុងនោះគេរកគ្រាប់បាល់បានចំនួន ២ គ្រាប់ផងដែរ, គួរបញ្ជាក់ថា ក្រុម Juventus បានចុះកុងត្រាយកខ្សែប្រយុទ្ធស្លាបវ័យ ២៣ ឆ្នាំរូបនេះពីក្រុម Fiorentina ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ២ ឆ្នាំ ដោយអមជាមួយជម្រើសទិញផ្តាច់ក្នុងតម្លៃ ៣៦ លានផោន ឬស្មើនឹង (៥០ លានដុល្លាអាមេរិក)។

  កីឡាករ Federico Chiesa
  កីឡាករ Federico Chiesa

Chiesa បានបង្ហាញខ្លួនសរុបឱ្យក្រុម សេះបង្កង់បានចំនួន ៤៦ ប្រកួតកាលពីរដូវកាលមុន ហើយរូបគេរកបានគ្រាប់បាល់ចំនួន ១៥ គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅបានចំនួន ១១ លើក, ជាមួយគ្នានេះក្លិប Fiorentina ត្រូវបានគេរាយការណ៍មកថា បច្ចុប្បន្នកំពុងមានក្លិបមកពី Premier League ចង់ដេញថ្លៃយករូបគេផងដែរ ក្នុងនោះមានក្រុម Chelsea និង Liverpool

   លោក Ariedo Braindo
   លោក Ariedo Braindo

ទន្ទឹមនឹងការបង្ហាញខ្លួនរបស់ Chiesa បានល្អបែបនេះ លោក Braida បានមានប្រសាសន៍ប្រាប់ទៅកាន់កាសែត Tuttosport យ៉ាងដូច្នេះថា៖

គាត់បានឈ្នះពាន Euro រួចហើយជាមួយក្រុម អ៊ីតាលី, ដូច្នេះប្រសិនបើគាត់នៅតែអាចរក្សាទម្រង់លេងដ៏ល្អបែបនេះ ច្បាស់ណាស់នៅពេលអនាគត Chiesa នឹងអាចឈ្នះពាន Ballon d’Or បាន៕

  លោក Ariedo Braindo

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T