គ្រាន់តែ Pey Pey Dy សារភាពស្នេហ៍ទៅកាន់ Jimin ភ្លាម ល្បីទៅដល់អាហ្រ្វិកខាងត្បូង

//s9.kh1.co/e8/e8b27cf24019a9ca5a3104071163d35ee6f78f8f.png
តារា & កម្សាន្ដ

 ០១-សីហា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតាទេ ស្នេហាឆ្លងទ្វីបរបស់លោក Pey Pey Dy បន្ទាប់ពីខ្លួនបានចូលរួមក្នុងកម្មវិធីមួយដោយសារភាពស្នេហ៍យ៉ាងចំៗ និងគួរឲ្យអស់សំណើចទៅកាន់ Jimin សមាជិក BTS រួចមក ព័ត៌មាននេះបានល្បីសុះសាយទៅដល់ក្រុមអ្នកគាំទ្រនៅឯប្រទេសអាហ្រ្វិកខាងត្បូង។

កម្សាន្ត៖ មហាជននៅក្នុងប្រទេសកម្ពុជាសុទ្ធតែស្គាល់ហើយថា​ លោក Pey Pey Dy គឺជាតារាកំប្លែង និងបានដឹកនាំក្រុមរបស់ខ្លួន សម្ដែងរឿងភាគកំប្លែងខ្លីៗចែកជូនទៅដល់ប្រិយមិត្តបានទស្សនាកម្សាន្ត។ Pey Pey Dy មានឈ្មោះល្បីល្បាញជាខ្លាំង និងទទួលបានការស្រលាញ់គាំទ្រពីសំណាក់មហាជន ពិសេសយុវវ័យតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pey Pey Dy
Pey Pey Dy

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេ តារាកំប្លែងរូបនេះ គឺជាអ្នកគាំទ្រដ៏ធំរបស់ក្រុមតារាចម្រៀង Kpop ល្បីល្បាញលំដាប់ពិភពលោក BTS ។ ហើយដែលសំខាន់នោះគឺ លោកស្រលាញ់សមាជិកម្នាក់ខ្លាំងជាងគេ ឈ្មោះ Park Jimin

Pey Pey Dy
Pey Pey Dy

លោក Pey Pey Dy តែងតែបើកបង្ហាញពីការគាំទ្រ ស្រលាញ់ពេញចិត្តរបស់ខ្លួនទៅកាន់សមាជិកតារាកូរ៉េរូបនេះជានិច្ច មិនតែប៉ុណ្ណោះ លោកធ្លាប់បានទៅចូលរួមក្នុងការប្រគំតន្ត្រីរបស់ BTS កាលពីឆ្នាំ ២០១៩ ផងដែរ។

Jimin សមាជិកក្រុម BTS
Jimin សមាជិកក្រុម BTS

កាលពីពេលកន្លងទៅនេះ លោកបានតុបតែងខ្លួនដូចទៅនឹង Jimin តាំងពីពណ៌សក់ សម្លៀកបំពាក់ ថែមទាំងទម្រង់មុខរបស់ Pey Pey Dy ស្រដៀងនឹងអាយដលខ្លួនទៀតផង។ ថ្មីៗនេះ Pey Pey Dy បានធ្វើឲ្យកក្រើកដល់អ្នកគាំទ្ររបស់ BTS (ARMY) នៅឯអាហ្វ្រីកខាងជើង។ 

Pey Pey Dy
Pey Pey Dy

ដោយនៅពេលដែលអ្នកគាំទ្ររូបនេះបានចូលរួមនៅក្នុង កម្មវិធី 3FUN ពិធីករបានសួរសំណួរមួយឲ្យលោកជ្រើសរើស បន្ទាប់មក Pey Pey Dy បានសារភាពយ៉ាងចំៗថា ស្រលាញ់តែ Jimin មិនត្រឹមតែប៉ុណ្ណោះទេ លោកសារភាពជាភាសាកូរ៉េទៀតផង។ 

Pey Pey Dy នៅក្នុងកម្មវិធី 3FUN
Pey Pey Dy នៅក្នុងកម្មវិធី 3FUN

ដែលសកម្មភាពនេះបានកក្រើកនៅក្នុងបណ្ដាញសង្គមយ៉ាងខ្លាំង ធ្វើឲ្យល្បីដល់អ្នកគាំទ្ររបស់ BTS (ARMY) នៅឯអាហ្វ្រីកខាងជើង នាំគ្នាចែកចាយ បង្ហោះបន្ដជាបន្ដបន្ទាប់។ ចំណែកឯហ្វេនៗ (ARMY) នៅខ្មែរក៏រំភើបណាស់ដែរ ថែមទាំងរំពឹងថា លោក Pey Pey Dy អាចមានឪកាសលេចមុខក្នុងបណ្ដាញព័ត៌មានរបស់កូរ៉េទៀតផង៕

  អ្នកគាំទ្ររបស់ BTS (ARMY) ផុសនៅក្នុងបណ្ដាញសង្គម
  អ្នកគាំទ្ររបស់ BTS (ARMY) ផុសនៅក្នុងបណ្ដាញសង្គម

ប្រភព៖ BTS Cambodia fanpage

Peypey Dy
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T