បុរសរូបនេះមិនធម្មតា កាលនៅក្មេងអាចទ្រាំមិនគេងបានរហូតដល់ទៅ១១ថ្ងៃ

//s9.kh1.co/77/7718ed434da88ce90bc1af4908776db4d78929e4.jpg
សង្គម

 ០១-សីហា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មានបុគ្គលចង់បំបែកកំណត់ត្រាចាស់ តែខាងកំណត់ត្រាហ្គីនណេសបញ្ឈប់ការចងក្រងឯកសារអំពីការប៉ុនប៉ងទាំងនេះ។

បរទេស៖ ច្បាស់ណាស់ មនុស្សយើងសឹងតែគ្រប់គ្នាធ្លាប់បានឮរួចមកហើយថា យើងគ្រប់រូបគួរណាស់តែគេងឲ្យបានពី៧ម៉ោង ទៅ៨ម៉ោងក្នុងមួយថ្ងៃទើបធ្វើឲ្យសុខភាពល្អ ប្រព័ន្ធខួរក្បាលដំណើរការល្អ និងអារម្មណ៍ស្រស់ស្រាយផងដែរ។ បើក្រឡេកទៅកាន់សហរដ្ឋអាមេរិកវិញ ៣៥ភាគរយនៃមនុស្សពេញវ័យ គេងក្រោម៧ម៉ោងក្នុង១ថ្ងៃ ដែលនេះមិនមែនជារឿងល្អឡើយ។ ទោះជាយ៉ាងណាក៏ដោយ ៣៥ភាគរយនៃមនុស្សពេញវ័យនេះ ក៏មិនអាក្រក់ដល់បុរសម្នាក់នេះដែរ ដែលគាត់មិនគេងរហូតដល់ទៅ១១ថ្ងៃ និង២៥នាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីខែធ្នូ ឆ្នាំ១៩៦៣ មានសិស្សថ្នាក់វិទ្យាល័យចំនួនពីររូប គឺ Randy Gardner និង Brunce McAllister មានគំនិតមួយសម្រាប់គម្រោងវិទ្យាសាស្ត្ររបស់ពួកគាត់ ដោយចង់ដឹងថា ម្នាក់ក្នុងចំណោមពួកគាត់អាចមិនគេងបានយូរប៉ុណ្ណា និងចាំកត់ត្រាផលប៉ះពាល់ណាមួយដែលអាចកើតឡើង។

បន្ទាប់ពីចាញ់ការបោះកាក់ លោក Randy ដែលកាលនោះគាត់មានអាយុ១៧ឆ្នាំ ជាអ្នកចាប់ផ្ដើមមិនគេងមុន ហើយពីរថ្ងៃបន្ទាប់ដោយមិនបានគេង គាត់ក៏ចាប់ផ្ដើមកត់សម្កាល់ឃើញថាមានផលប៉ះពាល់ ដោយភ្នែកពិបាកផ្ដោតទៅលើអ្វីមួយ។ ហើយលុះមកដល់ថ្ងៃទីបី អារម្មណ៍របស់គាត់បានប្រែប្រួលយ៉ាងខ្លាំង ដោយម្ដងល្អម្ដងអាក្រក់។

នៅពេលថ្ងៃមានព្រះអាទិត្យ គាត់បានលេងបាល់បោះ និងលេងហ្គេមម៉្យាងនៅលើក្ដារម៉ាស៊ីន ដើម្បីបន្លប់ការងងុយគេង តែនៅពេលយប់ឈានមកដល់វិញ មិនមែនងាយស្រួលបន្លប់ឡើយ។ ហើយទីបំផុត គាត់ក៏អាចមិនគេងបានរហូតដល់២៦៤.៤ម៉ោង (១១ថ្ងៃ) ដែលនេះជាកំណត់ត្រាពិភពលោកហ្គីនណេសតែម្ដង។

យ៉ាងណាមិញ ក្រោយពីបញ្ចប់បេសកម្មមិនគេងរួចមក គាត់មិនបានដាក់ខ្លួនគេងលើគ្រែភ្លាមៗឡើយ ដែលត្រូវធ្វើសន្និសីទសារព័ត៌មានអំពីបទពិសោធន៍របស់គាត់ជាមុនសិន។ ក្រោយមក គាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើ electroencephalogramEEG និងសិក្សាពី.រលកខួរក្បាលរបស់គាត់ ទើបអនុញ្ញាតឲ្យទៅសម្រាក ដែលពេលនោះគាត់បានគេងអស់រយៈពេល១៤ម៉ោងឯណោះ។ លុះព្រឹកថ្ងៃបន្ទាប់ គាត់ក៏បានទៅសាលារៀនជាធម្មតា និងហាក់មិនមានបញ្ហាអ្វីឡើយ។

ទន្ទឹមនឹងនេះដែរ រយៈពេលប៉ុន្មានឆ្នាំមកនេះ មានបុគ្គលមួយចំនួនផ្សេងទៀត ត្រូវបានរាយការណ៍ថា ពួកគេបានបំបែកកំណត់ត្រាមិនគេងយូរជាងលោក Randy ផងដែរ តែខាងកំណត់ត្រាហ្គីនណេសបានបញ្ឈប់ការចងក្រងឯកសារអំពីការប៉ុនប៉ងទាំងនេះ ព្រោះខ្លាចបុគ្គលម្នាក់ៗបំផ្លាញសុខភាពខ្លួនឯង ខណៈកំពុងព្យាយាមបង្កើតឯតទគ្គកម្មថ្មី៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Randy
លោក Randy
លោក Randy
លោក Randy
លោក Randy
លោក Randy
លោក Randy
លោក Randy
លោក Randy
លោក Randy
រូបភាព
រូបភាព
រូបភាព
រូបភាព
លោក Randy បច្ចុប្បន្ន
លោក Randy បច្ចុប្បន្ន

ប្រភព: Menshealth / ladbible

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T