មកមើលគំរូនាវាកម្សាន្ត លំដាប់ហាយសូ រីឯតម្លៃវិញកប់ពពក

//s9.kh1.co/92/92128cddc3444bc229d6437b2b48950b33b576df.jpg
យានជំនិះ

 ០១-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គ្មានអ្វីគួរឲ្យឆ្ងល់ឡើយថា ចំណុចដ៏ពិសេសរបស់វាគឺមានចំណតសម្រាប់កូនទូក អាចធ្វើការឆ្លងកាត់ពីខាងក្រោមនៃនាវា។

បរទេស៖ អ្នករចនាបានបង្កើតគំនិត អំពីនាវាមួយត្រូវបានបំពាក់កម្លាំងរុញទៅមុខបែបកូនកាត់ ដែលមានម៉ាស៊ីនភ្លោះនិងប្រព័ន្ធបាញ់ចេញទឹកអេឡិចត្រូនិកកណ្ដាល ដែលនឹងបង្កើតការបំភាយតិចជាងមុន ហើយជាលទ្ធផលអាចធ្វើឲ្យវាមានល្បឿនអតិបរមា 30 Knots។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានបន្ទប់សម្រាប់ភ្ញៀវរហូតដល់២០នាក់ រួមជាមួយបន្ទប់សម្រាប់សមាជិកនាវិកចំនួន២០នាក់ផងដែរ នាវា Saturnia ដែលត្រូវបានបំពាក់ដោយពិដានខ្ពស់និងបង្អួចធំៗ និងត្រូវបែងចែកជា៥ជាន់ផ្សេងៗគ្នា និងមានតំបន់អង់តែនៅលើដំបូលផងដែរ។ ផ្នែកខាងក្នុងអាចត្រូវបានរៀបចំ តាមតម្រូវការរបស់ម្ចាស់។ ​​ នាវាប្រវែង១០០ម៉ែត្រនេះត្រូវបានរចនាឡើង ដោយផលិតពីសរសៃកាបូនស្ងួត ដែលធ្វើឲ្យវាមានទម្ងន់ ៥០ភាគរយស្រាលជាងនាវាផ្សេងទៀត ទំហំប្រហែលគ្នា ​ដែលផលិតពីអាលុយមីញ៉ូម ដែក ឬដែកថែប នេះបើយោងតាមក្រុមអ្នករចនា។

មានតែបញ្ហាមួយប៉ុណ្ណោះ គឺការស្វែងរកអ្នកទិញ ដែលមានឆន្ទៈក្នុងការឲ្យតម្លៃប្រហែល៣៥០លានដុល្លារ ដែលនឹងធ្វើឲ្យគំរូនាវានេះលេចចេញជារូបរាងឡើង។ គ្មានអ្វីគួរឲ្យឆ្ងល់ឡើយថា ចំណុចដ៏ពិសេសរបស់វាគឺមានចំណតសម្រាប់កូនទូក អាចធ្វើការឆ្លងកាត់ពីខាងក្រោមនៃនាវា។

ខណៈពេលដែលនាវា Saturnia កំពុងស្ថិតនៅក្នុងគំនិតដំណាក់កាលដំបូងនៃដំណើររចនា គម្រោងនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយក្រុមអ្នករចនា Lazzarini Design Studio សង្ឃឹមថា អតិថិជននឹងមកទិញ។ ប្រសិនបើគំនិតនេះត្រូវបានជ្រើសរើស វានឹងចំណាយពេលប្រហែល២ឆ្នាំកន្លះ ដើម្បីបញ្ចប់ការសាងសង់ ដែលមានន័យថា យើងអាចមើលឃើញនាវា Saturnia លេចចេញរូបរាងពិតប្រាកដ នៅក្នុងឆ្នាំ២០២៤៕

https://s9.kh1.co/__image/w=650,h=366,q=100/ad/ad506f3359482bd9b300e5d25244e37451ed56c8.jpg
https://s9.kh1.co/__image/w=650,h=366,q=100/00/001251c3cbfe5bec7ca5cb7cc342f415b85a47e1.jpg
https://s9.kh1.co/__image/w=650,h=366,q=100/e3/e3a1a629e55de34412ba45d517db9f84d50beed2.jpg
https://s9.kh1.co/__image/w=650,h=366,q=100/3a/3a75130d0bbc587898f2827403dae8e5143d64c2.jpg
https://s9.kh1.co/__image/w=650,h=366,q=100/9d/9d35d5ad089c0e99474a56665ae9c148383575bb.png
https://s9.kh1.co/__image/w=650,h=366,q=100/41/41886af737fc3313faff4f38440cf7a8307c9f06.jpg

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T