អ្នកម៉ៅការសំណង់ម្នាក់ កម្ទេចផ្ទះចោល ក្រោយពីម្ចាស់ផ្ទះមិនព្រមទូទាត់ប្រាក់ឲ្យ (មានវីដេអូ)

//s9.kh1.co/fc/fced3cfe77ad9be2edb620c7b75e46e01daa8ec3.jpg
សង្គម

 ០១-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រាក់ដែលមិនទាន់ទូទាត់ប្រមាណ៥.៨លានដុល្លារអាមេរិក។

អាល្លឺម៉ង់៖ អ្នកម៉ៅការសំណង់ម្នាក់ បានសម្ដែងនូវអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ដោយប្រើរថយន្ដសំណង់កម្ទេចយ៉រនៃអគារអាផាតមិន ដែលសាងសង់រួចចោល ក្រោយពីម្ចាស់អគារមិនព្រមបង់ប្រាក់ចំនួនប្រមាណ៥.៨លានដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅថ្មីៗនេះ នៅទីក្រុង Blumberg ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។ សកម្មភាពនៃការកម្ទេច ត្រូវបានថតឡើងដោយអ្នកនៅក្បែរៗនោះ និងយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ វាក៏បានបង្កឲ្យមានការព្រួយបារម្ភដែរ ដោយសារតែមានធុងហ្អាសនៅក្នុងអគារ ដែលធ្វើឲ្យប៉ូលិសចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីការពារសុវត្ថិភាពប្រជាជននៅក្បែរនោះ។

យ៉ាងណាមិញ អ្នកម៉ៅការសំណង់ខាងលើ បានបើករថយន្ដគេចខ្លួនពីកន្លែងកើតហេតុ តែក្រោយមក ក៏ព្រមប្រគល់ខ្លួនទៅកាន់ប៉ូលិសតែម្ដង។ ហើយជុំវិញហេតុការណ៍នេះ មិនមាននរណាម្នាក់ នៅក្នុងអគារអាផាតមិនឡើយ និងមិនមានករណីរងរបួសត្រូវបានរាយការណ៍ផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T