លោកអើយ​ នេះបានហៅស្អាតគ្រប់១០ហ្មង មើលតែសម្រស់ Zhao Lusi ដឹងហើយ

//s9.kh1.co/80/801125092f7866e0eb14518c4ad29eef434d3746.jpg
តារា & កម្សាន្ដ

 ០១-សីហា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មកមើលសម្រស់របស់ តារាសម្ដែងស្រីវ័យក្មេង Zhao Lusi ក្នុងពេលតុបតែងខ្លួនបែបសាមញ្ញបែបនេះ កាន់តែស្រស់ស្អាតឥតទាស់ ធ្វើឲ្យអ្នកទស្សនាកាន់តែចាប់អារម្មណ៍គ្រប់ៗគ្នា

ចិន៖ បច្ចុប្បន្ននេះ ក្រោយពីចូលប្រឡូកនៅក្នុងវិស័យសិល្បៈមិនបានប៉ុន្មាន តារាសម្ដែងស្រី Zhao Lusi កាន់តែមានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជនជាច្រើន ជាមួយនឹងទេពកោសល្យសម្ដែង ក៏ដូចរូបសម្រស់ដ៏ស្រស់សោភាពីតារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីមានសម្រស់ហើយ តារាស្រីរូបនេះ​ ថែមទាំងមានការតុបតែងខ្លួនយ៉ាងទាក់ទាញស្ទើរតែគ្រប់ពេល មិនថាពេលទៅចូលរួមក្នុងកម្មវិធី ឬពេលវេលាធម្មតានោះទេ ដែលរូបនាងតែងតែធ្វើឲ្យអ្នកគាំទ្រទាំងឡាយ កាន់តែឈ្លក់វង្វេងនឹងសម្រស់របស់នាង ផងដែរ។ 

ជាក់ស្ដែង បើក្រឡេកមកមើលពីរូបភាពមួយចំនួន របស់ Zhao Lusi នៅពេលដែលនាងតែងខ្លួនក្នុងឈុតសាមញ្ញវិញ ឃើញថា សម្រស់របស់នាង កាន់តែមានភាពលេចធ្លោ ជាមួយនឹងភាពវ័យក្មេង មុខមាត់សម៉ត់រលោង ព្រមទាំងបញ្ចេញស្នាមញញឹមដ៏មានមន្តស្នេហ៍ ធ្វើឲ្យអ្នកទស្សនាជាច្រើន មានការពេញចិត្ត និងពោលពាក្យសរសើរទៅលើរូបសម្រស់របស់នាងដែលគន់មិនណាយ គ្រប់ៗគ្នា ថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Zhao Lusi
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T