នៅតែសង្ហាមិនប្តូរតែម្តង Baekhyun មើលទៅដូចក្មេងជំទង់ ទោះបីជាលោកមានអាយុ៣០ក្នុងឈុតទាហាន

//s9.kh1.co/19/192f22c02c37bab86a56f3374df9dfde774f5a63.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Baekhyun សមាជិកក្រុមតារាចម្រៀង EXO លេចខ្លួននៅក្នុងរូបថតជាមួយមិត្តរួមក្រុមទាហាន មើលទៅដូចក្មេងជំទង់ ទោះបីជាលោកមានអាយុ ៣០ ហើយក៏ដោយ

កូរ៉េខាងត្បូង ៖ ត្រឡប់មកវិញកាលពីខែឧសភា ក្រុមអ្នកគាំទ្របានផ្ញើក្តីស្រលាញ់របស់ពួកគេ ទៅ Baekhyun សមាជិកក្រុមតារាចម្រៀង EXO ពេលដែលលោកចូលបម្រើយោធា ខណៈដែលលោកបានចុះឈ្មោះ នៅថ្ងៃខួបកំណើតរបស់លោកនៅឆ្នាំនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Baekhyun
Baekhyun

ទន្ទឹមនឹងនេះ ចាប់តាំងពីការចុះឈ្មោះចូលយោធារបស់លោក Baekhyun បានបង្ហាញអ្នកគាំទ្ររបស់លោកនូវរូបភាពថ្មី ពីកន្លែងហ្វឹកហាត់ ខណៈដែលលោកបានថតរូបជាមួយមិត្តរួមក្រុម វាមានរយៈពេលជិតបីខែហើយ ដែល Baekhyun បានចូលបម្រើកងទ័ព ជាកាតព្វកិច្ចរបស់ខ្លួន។

Baekhyun
Baekhyun

ស្របគ្នានោះ អ្នកនិយមលេងអ៊ីនធើណែតម្នាក់ បានបង្ហោះរូបថតរបស់ Baekhyun ពីកន្លែងហ្វឹកហាត់យោធា ដោយមានអ្នកលេងអ៊ីនធើណែតផ្សេងទៀត បានប្រមូលផ្តុំគ្នា ទៅសហគមន៍អនឡាញ ដើម្បីធ្វើអត្ថាធិប្បាយអំពីរូបថតនេះ៕

Baekhyun
Baekhyun

ក្រោយមក អ្នកនិយមលេងអ៊ីនធើណែតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះរបៀបដែល Baekhyun មើលទៅក្មេង ហើយក៏នាំគ្នាបញ្ចេញមតិថា ៖

គាត់មើលទៅក្មេងជាងវ័យ ដោយម៉ូតសក់។

អ្នកនិយមលេងអ៊ីនធើណែត

គាត់ពិតជាមើលទៅ ដូចអាយុ ២០ មិនមែន ៣០ ឆ្នាំទេ។

អ្នកនិយមលេងអ៊ីនធើណែត

ខ្ញុំនឹកគាត់ខ្លាំងណាស់។

អ្នកនិយមលេងអ៊ីនធើណែត

រូបថតនេះគួរឱ្យស្រលាញ់ខ្លាំងណាស់។

អ្នកនិយមលេងអ៊ីនធើណែត

តើគាត់ ពិតជា ៣០ឆ្នាំ មិនមែន ២០ឆ្នាំទេ?

អ្នកនិយមលេងអ៊ីនធើណែត
Baekhyun កាលពីនៅក្មេង
Baekhyun កាលពីនៅក្មេង

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T