ស្លុតចិត្តក្រោយដឹងថា Rashford នឹងអវត្តមានក្នុងការប្រកួតរដូវកាលថ្មីដល់ទៅ...

//s9.kh1.co/ac/ace2c2b9969777358aa844b7730d4bf341324620.jpg
កីទ្បា

 ៣១-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Rashford អាចនឹងអវត្តមានរហូតដល់ទៅ១២ប្រកួត

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានបញ្ជាក់ច្បាស់ហើយថា ខ្សែប្រយុទ្ធ Marcus Rashford នឹងធ្វើការវះកាត់របួសត្រង់ស្មា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Marcus Rashford 
ខ្សែប្រយុទ្ធ Marcus Rashford 

កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានពន្យាពេលវះកាត់របួសដោយទ្រាំចូលលេងទាំងឈឺចាប់ដើម្បីជួយឲ្យក្រុមជម្រើសជាតិអង់គ្លេសដណ្ដើមបានតំណែងជើងឯករងនៅ Euro 2020 ។

ខ្សែប្រយុទ្ធ Marcus Rashford 
ខ្សែប្រយុទ្ធ Marcus Rashford 

ក្លិបបានមិនបានបញ្ជាក់ពេលវេលាដែលកីឡាករវ័យ២៣ឆ្នាំរូបនេះអវត្តមានពីទីលានបែបជាក់លាក់នោះឡើយដោយបញ្ជាក់ត្រឹមតែថាគេនឹងវិលត្រឡប់មកទីលានវិញឲ្យលឿនបំផុតតាមដែលអាចធ្វើបាន តែយោងតាមសារព័ត៌មាន The Telegraph គឺ Rashford អាចនឹងខកខានចំនួន១២ប្រកួតទាំងនៅ Premier League និង Champions League ។

ខ្សែប្រយុទ្ធ Marcus Rashford 
ខ្សែប្រយុទ្ធ Marcus Rashford 

បើសិន Rashford អវត្តមានដល់ទៅ៣ខែមែននោះគេអាចនឹងខកខានការប្រកួតនៅ Premier League ប៉ះនឹង Leeds, Soton, Wolves, New Castle, West Ham, Aston Villa, Everton, Leicester និង Liverpool ខណៈការប្រកួតនៅ Champions League គឺអាក់ខានចំនួន៣ប្រកួតផងដែរ៕

ខ្សែប្រយុទ្ធ Marcus Rashford 
ខ្សែប្រយុទ្ធ Marcus Rashford 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T