សមាជិកក្រុម BTOB Minhyuk ធ្វើរឿងមួយនេះភ្លាមៗ ក្រោយពីបានជាសះស្បើយពីកូវីដ១៩ ​

//s9.kh1.co/0e/0efdb9ada54ebacf45b7f69193591ff151fd6f5c.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សមាជិកក្រុម BTOB Minhyuk ធ្វើរឿងមួយនេះភ្លាម ក្រោយពីបានជាសះស្បើយពីកូវីដ១៩ ​

កូរ៉េខាងត្បូង៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ តារាចម្រៀងសមាជិកក្រុម BTOB លោក Minyhuk បានធ្វើការការឡាយនៅលើបណ្តាញសង្គម Instagram ភ្លាមៗ ក្រោយពីលោកបានជាសះស្បើយពីជំងឺកូវីដ១៩។ ក្នុងនោះ តារាចម្រៀងរូបនេះ បានបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់ខ្លួនដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្ញុំត្រូវបានក្រុមគ្រូពេទ្យអនុញាតិឱ្យចាកចេញពីមន្ទីរពេទ្យហើយ នៅថ្ងៃនេះ។ ខ្ញុំបានត្រឡប់មកវិញហើយ ក៏ព្រោះតែអ្នកទាំងអស់គ្នា ដែលតែងតែលើកទឹកចិត្តខ្ញុំ។ ដូចអ្នករាល់គ្នាបានដឹងហើយ គ្រាន់តែបានទទួលដំណឹងនេះភ្លាម ខ្ញុំបានធ្វើការឡាយវីដេអូនេះ ដើម្បីប្រាប់អ្នកទាំងអស់គ្នាពីអាការៈសុខភាពរបស់ខ្ញុំ។

Minhyuk

គួររម្លឹកដែរថា តារាចម្រៀងប្រចាំក្រុម BTOB លោក Minhyuk ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីមានរោគសញ្ញាមិនប្រក្រតី ហើយបានផ្អាកសកម្មភាពទាំងអស់ដើម្បីផ្តោតលើការព្យាបាលរបស់លោក។ នៅក្នុងវីដេអូឡាយតាមបណ្តាញសង្គម Instagram នោះ អ្នកគាំទ្របានសង្កេតឃើញថា​ តារាចម្រៀងរូបនេះ ហាក់ដូចជាស្រកទម្ងន់ខ្លាំងណាស់។ ជាការឆ្លើយតប Minhyuk បានបញ្ជាក់ថា៖

ដូចអ្វីដែលអ្នកទាំងអស់គ្នាបាននិយាយអញ្ចឹង ខ្ញុំស្រកទម្ងន់ច្រើន។ ខ្ញុំបានត្រៀមខ្លួនសម្រាប់ថតរូប ដូច្នេះខ្ញុំបានខិតខំប្រឹងប្រែងហាត់ប្រាណជាខ្លាំង និងមានទម្ងន់ ៦២គីឡូក្រាម ដោយគ្មាខ្លាញ់ខ្លួន។ ប៉ុន្តែ ពេលខ្ញុំត្រូវបានអនុញាតិឱ្យចេញពីមន្ទីរពេទ្យ ខ្ញុំបានស្រក់ទម្ងន់នៅត្រឹម ៥៨គីឡូក្រាម។

Minhyuk

ជាមួយគ្នានេះ Minhyuk បានទម្លាយប្រាប់ឱ្យដឹងថា ដោយសារសីតុណ្ហភាពរបស់គាត់ឡើងដល់ ៤០ អង្សាសេរថយន្តសង្គ្រោះបន្ទាន់ត្រូវនាំគាត់ទៅមន្ទីរពេទ្យទាំងព្រលឹមដែលគាត់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយសប្តាហ៍។ Minhyuk បានបញ្ជាក់ថា៖

ក្នុងរយៈពេល ៧ ទៅ ៨ ថ្ងៃចាប់តាំងពីខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាសីតុណ្ហភាពខ្ញុំនៅដដែលគឺ ៣៩ អង្សាទោះបីខ្ញុំទទួលថ្នាំបន្ថយគ្រុនក្តៅក៏ដោយសីតុណ្ហភាពខ្ញុំបានថយចុះ ៣៨ អង្សារ។ មនុស្សខ្លះមិនមានរោគសញ្ញាឬមានរោគសញ្ញាស្រាល មិនធ្ងន់ធ្ងរទេដូច្នេះវាល្អ។ ប៉ុន្តែក្នុងនាមជាមនុស្សម្នាក់ដែលទទួលរងពីរោគសញ្ញាខ្ញុំពិតជាចង់ប្រាប់អ្នកទាំងអស់គ្នាឱ្យប្រយ័ត្នប្រយែង៕

Minhyuk
ក្រុម BTOB
ក្រុម BTOB
ក្រុម BTOB
ក្រុម BTOB
Minhyuk
Minhyuk
Minhyuk
Minhyuk
Minhyuk
Minhyuk
Minhyuk
Minhyuk
Minhyuk
Minhyuk
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T