បែកធ្លាយហើយ! ថ្លៃពលកម្មរបស់ Alaba នៅក្លិប Real Madrid មិនតិចនោះទេ

//s9.kh1.co/e5/e5c84f3095644bfe2b604430bdeb17b7d7728256.jpg
កីទ្បា

 ៣១-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ថ្លៃពលកម្មរបស់ Alaba នៅក្លិប Real Madrid មិនតិចនោះទេ។

អឺរ៉ុប៖ ពិតណាស់ ក្លិប Real Madrid បានចុះហត្ថលេខាយកខ្សែការពារ David Alaba ដែលជាកីឡាករពុំមានតម្លៃខ្លួន ពីក្លិប Bayern Munich នារដូវក្ដៅនេះ ក្នុងកិច្ចសន្យារយៈពេលវែងរហូតដល់ ៥ឆ្នាំ ប៉ុន្ដែពុំមានការបញ្ជាក់ផ្លូវការណាមួយ អំពីថ្លៃពលកម្មដែលរូបគេនឹងទទួលបាននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Alaba និងប្រធានក្លិប 
Alaba និងប្រធានក្លិប 

យ៉ាងណាមិញ យោងតាមទស្សនាវដ្ដីអាល្លឺម៉ង់ ​Der Spiegel បានទម្លាយអំពីថ្លៃពលកម្មដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកីឡាករសញ្ជាតិអូទ្រីសរូបនេះ​ នឹងទទួលបាននៅទឹកដី Santiago Bernabeu ។

ប្រភពបានទម្លាយថា Alaba នឹងទទួលបានថ្លៃពលកម្មសរុបចំនួន ១១៥លានអឺរ៉ូ (ឬប្រមាណ ១៣៦លានដុល្លារអាមេរិក) សម្រាប់រយៈពេល ៥ឆ្នាំ តែចំនួននេះពុំបានរាប់បញ្ចូលប្រាក់រង្វាន់ប្រចាំឆ្នាំ និងសប្ដាហ៍ទេ។

Alaba 
Alaba 

Alaba នឹងទទួលបានចំនួន ២៥លានអឺរ៉ូ (ជិត៣០លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ និងចំនួន ៣៧៦,០០០ផោន (ឬប្រមាណ ៥២ម៉ឺនដុល្លារអាមេរិក)ក្នុងមួយសប្ដាហ៍។ ជាមួយគ្នានេះ Real Madrid ក៏បានបង់ឲ្យភ្នាក់ងារកីឡាករ ដែលមានចំនួនសរុប ១១.៥លានអឺរ៉ូ (ឬប្រមាណ ១៣លានដុល្លារអាមេរិក) ផងដែរ។

Alaba កាលនៅ Bayern Munich 
Alaba កាលនៅ Bayern Munich 

គួរឲ្យដឹងដែរថា តាមពិតទៅ ក្លិប Bayern Munich ក៏បានព្យាយាមផ្ដល់កុងត្រាថ្មីដល់ Alaba ដែរ ជាមួយនឹងសំណើចំនួន ១៦.៦លានអឺរ៉ូ (ឬប្រមាណ ១៩លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ខណៈសំណើដែល Real Madrid ផ្ដល់ជូនវិញ ស្ទើរតែច្រើនជាងពីរដងឯណោះ៕

ប្រភពsportskeeda

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T