ម្ដងលក់ម្ដងអត់! Arsenal គ្រោងនឹងបន្តកុងត្រាថ្មីដល់តារាជួរមុខរូបនេះក្រោយការចរចាផ្ទេរទៅ Roma បរាជ័យ

//s9.kh1.co/f7/f7b8d277ed13d92b96c15cba46e88d2981759ed4.jpg
កីទ្បា

 ៣១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Arsenal គ្រោងនឹងផ្ដល់កុងត្រាថ្មីដល់ Xhaka

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal នឹងផ្ដល់កុងត្រាថ្មីដល់ខ្សែបម្រើ Granit Xhaka បន្ទាប់ពីការចរចាផ្ទេរទៅ Roma មិនមានផ្លែផ្កាអ្វី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Granit Xhaka
ខ្សែបម្រើ Granit Xhaka

កាលពីពេលថ្មីៗទៅនេះ លោកគ្រូបង្វេឹក Jose Mourinho ដែលជាគ្រូបង្វឹកថ្មីរបស់ Roma ចាប់អារម្មណ៍ចង់បាន Xhaka ទៅធ្វើជាកូនក្រុមទើបក្លិបបានដាក់សំណើទិញយកគេពី Arsenal ប៉ុន្តែពេលនេះ Arsenal ទំនងជាមិនចង់លក់ កីឡាករសញ្ជាតិស្វីសនេះឡើយដោយសារតែខាង Roma មិនផ្ដល់សំណើដែលអាចទទួលយកបានគឺដាក់សំណើទឹកប្រាក់តែ១៣លានផោន(ស្មើនឹងប្រមាណ១៨លានដុល្លារ)ប៉ុណ្ណោះ។

ខ្សែបម្រើ Granit Xhaka
ខ្សែបម្រើ Granit Xhaka

Xhaka ជាកីឡាករជួរមុខរបស់ Arsenal ដែលស្នាក់នៅទឹកដី Emirates តាំងពីឆ្នាំ២០១៦ ហើយថ្នាក់លើរបស់ Arsenal ទំនងជាមិនចង់ឲ្យគេចាកចេញទេ ខណៈដែល កីឡាករវ័យ២៨ឆ្នាំរូបនេះបានបង្ហើបថាគេចង់ចាកចេញពីក្លិប។

ខ្សែបម្រើ Granit Xhaka
ខ្សែបម្រើ Granit Xhaka

គួរបញ្ជាក់ផងដែរថា Granit Xhaka នៅសល់កុងត្រាជាមួយ Arsenal ដល់ទៅពីរឆ្នាំទៀតឯណោះហើយកន្លងមកគេបានបង្ហាញខ្លួនចំនួន២២០ប្រកួតឲ្យក្លិប៕

ខ្សែបម្រើ Granit Xhaka
ខ្សែបម្រើ Granit Xhaka

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T