តារាស្រីទាំងនេះ ឈានជើងចូលសិល្បៈភ្លាម បានសម្ដែងតួឯកភ្លែត

//s9.kh1.co/1f/1f9573944c41a59cd05dc388a5f909aca80a563f.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទើបតែបង្ហាញមុខក្នុងវិថីសិល្បៈទេ តែតារាស្រីវ័យក្មេងទាងនេះ អាចក្ដោបក្ដាប់បានតំណែងជាតួ?កស្រីក្នុងរឿងភ្លាមៗ គួរឲ្យសរសើរ។

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ វិស័យសិល្បៈស្រុកខ្មែរកាន់តែមានភាពរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់។ ម្យ៉ាងបន្ទាប់ពីវិស័យសិល្បៈកាន់តែរីកចម្រើនទៅមុខ គេសង្កេតឃើញ មានសិល្បករ សិល្បការិនីពន្លកថ្មីជាច្រើន បានប្រជែងគ្នាបង្ហាញស្នាដៃ និងសមត្ថភាព ធ្វើឲ្យមហាជនចាប់អារម្មណ៍គ្រប់គ្នា។ ដោយតារាថ្មីខ្លះចូលសិល្បៈភ្លាមទទួលបានការគាំទ្រច្រើនពីទស្សនិកជន ធ្វើឲ្យការងារពួកគេកាន់តែជោគជ័យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត មានសិល្បករ សិល្បការិនីខ្លះ ព្យាយាមតស៊ូដើរវិថីសិល្បៈអស់ជាច្រើនឆ្នាំ ទើបបានក្លាយជាកំពូលតារាប្រចាំប្រទេស មានមហាជនចូលចិត្តច្រើន ជាពិសេសការងារថតច្រើនតែម្ដង។ តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ មានតារាស្រីថ្មីប៉ុន្មានដួង មានភ័ព្វវាសនាខ្ពស់ ឈានជើងចូលសិល្បៈភ្លាម ក៏ទទួលបានតំណែងជាតួឯកក្នុងរឿងភ្លែតផងដែរ។

ជាក់ស្ដែង តារាស្រីដែលមានទាំងរូបសម្ផស្សស្រស់ស្អាត អមជាមួយទេពកោសល្យសិល្បៈខ្ពស់ បានក្លាយតួឯកស្រី ពេលចូលសិល្បៈដំបូងនោះមានដូចជា៖

១៖ កញ្ញា សំណាង អេលីណា

កញ្ញា សំណាង អេលីណា​ ជាអតីតបវរកញ្ញា ចក្រវាឡឆ្នាំពី២០១៩ ធ្លាប់បានតំណាងឲ្យស្រ្តីកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនៅក្នុងកម្មវិធី Miss Universe 2019 ក្រោយបញ្ចប់ការប្រកួតភ្លាម នាងក៏ទទួលថតរឿង ដែលនាងដើរតួជាតួឯកស្រីផងដែរ។

កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា
កញ្ញា សំណាង អេលីណា

២៖ កញ្ញា ប៉ុន សុរ៉ាវត្តី

  បច្ចុប្បន្ន កញ្ញា ប៉ុន សុរ៉ាវត្តី ជាបវរកញ្ញា Miss Planet កម្ពុជា២០២០​ ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ ហើយស្របពេលនាងគ្រងមកុដ Miss Planet កម្ពុជា២០២០ នាងក៏បានទទួលថតខ្សែភាពយន្ត មានតំណែងជាតួឯកស្រីផងដែរ។

  កញ្ញា ប៉ុន សុរ៉ាវត្តី
  កញ្ញា ប៉ុន សុរ៉ាវត្តី
កញ្ញា ប៉ុន សុរ៉ាវត្តី
កញ្ញា ប៉ុន សុរ៉ាវត្តី

៣៖ កញ្ញា សាន្ត កុសុមៈ

បើនិយាយដល់កញ្ញា សាន្ត កុសុមៈ នាងក៏ជាធីតាឯកសង្រ្កាន្តកម្ពុជា ២០២០ ហើយនាងក៏ជាតារាស្រីម្នាក់ ដែលទទួលបានតំណែងជាតួឯកស្រី ខណៈពេលនាងទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈ។

កញ្ញា សាន្ត កុសុមៈ
កញ្ញា សាន្ត កុសុមៈ
កញ្ញា សាន្ត កុសុមៈ
កញ្ញា សាន្ត កុសុមៈ

៤៖ កញ្ញា អឿន រ៉ូហ្សា

បើមកមើល កញ្ញា អឿន រ៉ូហ្សា នាងជាតារាស្រីពន្លកថ្មី ដែលមានទាំងរូបសម្ផស្សស្រស់ស្អាត អមជាមួយសមត្ថភាពសម្ដែងបានល្អផងនោះ ទើបនាងទទួលបានតំណែងជាតួឯកស្រីក្នុងរឿង ស្របពេលចូលសិល្បៈដំបូង មិនខុសពីតារាស្រីទាំង៣ខាងលើឡើយ។

  កញ្ញា អឿន រ៉ូហ្សា
  កញ្ញា អឿន រ៉ូហ្សា
  កញ្ញា អឿន រ៉ូហ្សា
  កញ្ញា អឿន រ៉ូហ្សា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T