ប្រាប់ឲ្យដឹងមួយចុះ! Bulka ថា កីឡាកររូបនេះ ស្អ.ប់ Man UTD ជាទីបំផុត ឃើញក្នុងទូរទស្សន៍ភ្លាមប្តូរប៉ុស្តភ្លែត

//s9.kh1.co/ff/ff076e92289ada47b0f4dc7feba556ace68d9c16.jpg
កីទ្បា

 ៣១-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Marcin Bulka ថា Angel Di Maria ស្អប់ Manchester United ណាស់

អឺរ៉ុប៖ អ្នកចាំទីក្លិប Paris Saint Germain កីឡាករ Marcin Bulka បានទម្លាយឲ្យដឹងថា Angel Di Maria ជា មនុស្សម្នាក់ដែលស្អប់ក្លិប Manchester United ខ្លាំងបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Marcin Bulka
  កីឡាករ Marcin Bulka

ជាការពិតណាស់ Di Maria ធ្លាប់ជាកីឡាកររបស់ Man Utd នៅចន្លោះឆ្នាំ ២០១៤-២០១៥ ប៉ុន្តែ រូបគេពុំបានបង្ហាញទម្រង់លេងបានល្អឡើយ ក៏បានផ្លាស់ទៅកាន់ PSG នៅក្នុងឆ្នាំ២០១៥។ បើយើងត្រឡប់ទៅក្រោយបន្តិច នៅពេលដែល Di Maria ប្រកួតជាមួយ Man Utd ក្នុងពានរង្វាន់ Champions League នាកីឡដ្ឋាន Old Trafford គឺ មានអ្នកគាំទ្របិសាចក្រហមជាច្រើនបានស្រែកឌឺដងទៅកាន់កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើបន្ទាប់ពីរូបគេអបអរគ្រាប់បាល់យ៉ាងសប្បាយរីករាយពេលបានទាត់ចូលក្លិបចាស់។

កីឡាករ Angel Di Maria
កីឡាករ Angel Di Maria

Bulka បាននិយាយថា៖

Di Maria ស្អប់ Man Utd ខ្លាំងណាស់។ គាត់មិនមានអនុស្សាវរីយ៍ណាមួយចំពោះពេលវេលាដែលគាត់ធ្លាប់លេងនៅទីនោះឡើយ។ គ្រប់ពេលដែលមានអ្វីទាក់ទងនឹង Man Utd នៅលើកញ្ចក់ទូរទស្សន៍ គឺ គាត់បានចុចប្តូរភ្លាម៕

កីឡាករ Marcin Bulka
កីឡាករ Angel Di Maria
កីឡាករ Angel Di Maria

ប្រភពmirror

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T