ARMY ដូចគ្នាទើបយល់! PeyPey Dy ក្រោកប្រកាសខ្លាំងៗតែម្តង ក្រោយមានឱកាសសារភាពទៅកាន់ Jimin ក្រុម BTS! (មានវីដេអូ)

//s9.kh1.co/03/032837ee1607c9e4576475907f5d2cfaf8208204.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Peypey Dy ជាតារាហ្វេសប៊ុកមានឈ្មោះល្បីល្បាញលើបណ្ដាញសង្គមអ៉ីនធើណែត ក្រោកប្រកាសខ្លាំងៗតែម្តង ក្រោយមានឱកាសសារភាពទៅកាន់ Jimin ក្រុម BTS

ភ្នំពេញ ៖ ជាច្រើនឆ្នាំមកហើយ ដែលលោក Peypey Dy ជាតារាហ្វេសប៊ុក ដែលមានឈ្មោះល្បីល្បាញលើបណ្ដាញសង្គមអ៉ីនធើណែត ដោយការធ្វើវីដេអូបែបកំប្លែងៗ ក៏ដូចជាសាច់រឿងខ្លីៗ ចែកជូនដល់អ្នកទស្សនាឲ្យមានភាពសប្បាយរីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Peypey Dy
Peypey Dy

ដូចគ្នានេះដែរ ជាច្រើនដង ដែលលោក Peypey Dy តែងតែបើកបង្ហាញថាលោកជាអ្នកគាំទ្រម្នាក់ របស់ក្រុមតារាចម្រៀងកូរ៉េក្រុម BTS មានដូចជាការការតុបតែងខ្លួនស្លៀកពាក់ ការធ្វើម៉ូតសក់ ព្រមទាំងបានទៅមើលការប្រគុំតន្រ្តីរបស់ក្រុម BTS ផ្ទាល់ផងដែរ។

Peypey Dy និង Jimin 
Peypey Dy និង Jimin 

ជាក់ស្តែង ថ្មីៗនេះ លោក Peypey Dy បានធ្វើឲ្យអ្នកគាំទ្រ BTS ដែលគ្រប់គ្នាស្គាល់ថាជា ARMY សរសើរ និងអស់សំណើចរួមគ្នា ក្រោយលោកបានប្រកាសយ៉ាងលឺ នៅលើកម្មវិធី 3Fun ដែលលោកបានសារភាពពីអារម្មណ៍របស់ខ្លួន ដែលមានចំពោះ Jimin សមាជិកក្រុម BTS

ចង់ដឹងថា លោក Peypey Dy បានសារភាពយ៉ាងណាខ្លះទៅកាន់ Jimin សមាជិកក្រុម BTS បានជាធ្វើឲ្យអ្នកទស្សនាមិនអាចទប់សំណើចបាន?

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

  កម្មវិធី 3Fun
Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T