មិនធម្មតា! មកដឹងទំហំខូចខាតសរុបក្រោយគ្រោះអគ្គិភ័យដ៏កក្រើកកាលពីម្សិលមិញនេះ

//s9.kh1.co/ad/ad399bed47b9a1761d3d3071091dc97f5919eb0c.jpg
សង្គម

 ៣១-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

សូមបង្កើនការប្រុងប្រយ័ត្ន! មកដឹងទំហំខូចខាតសរុបក្រោយគ្រោះអគ្គិភ័យដ៏កក្រើកកាលពីម្សិលមិញនេះ

រាជធានីភ្នំពេញ​÷ កាលពីវេលាម៉ោង ១៥:៣០​ នាទីរសៀល ថៃ្ងសុក្រ ៦រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណី​អគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ផ្អែកតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការប៉ាន់ប្រមាណតម្លៃខូចខាតដូចខាងក្រោម÷

-ខូចខាតសំភារះ :ឆេះរថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ ចំនួន ២៣​ គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

-​ ស្លាប់​មនុស្ស​ : ស្លាប់មនុស្សចំនួន ០១​ នាក់ (ពុំទាន់ស្គាល់អត្តសញ្ញាណ) ។

--ប្រើប្រាស់រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន ២១​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ៦៣​ រថយន្ត​ ស្មេីនឹង ២៥០​ ម៉ែត្រគូប ។

+​ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:

- រថយន្តក្រសួងមហាផ្ទៃ ចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤​ រថយន្ត​ សើ្មនឹង​ ២៤​ ម៉ែត្រគូប ។

- រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារ ចំនួន ១០​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ២០​ រថយន្ដ​ សើ្មនឹង​ ៨០​ ម៉ែត្រគូប ។

- រថយន្តទីក្រុងអូរឡាំព្យា ចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤​ រថយន្ត​ សើ្មនឹង​ ១៦​ ម៉ែត្រគូប ។

-​ ពន្លត់ចប់​ :​ នៅម៉ោង​ ១៧:៣០ នាទីល្ងាច នាថ្ងៃ.ខែ.ឆ្នាំដដែល ។

យ៉ាងណាមិញគិតមកទល់នឹងពេលនេះ អគ្គីភ័យឆាបឆេះត្រូវបានគ្រប់គ្រងបានទាំងស្រុងហើយ៕

ប្រភពព័ត៌មាន: នាយកដ្ឋាននគរបាលបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

សកម្មភាពប្រតិបត្តិការពន្លត់អគ្គីភ័យ
សកម្មភាពប្រតិបត្តិការពន្លត់អគ្គីភ័យ
សកម្មភាពប្រតិបត្តិការពន្លត់អគ្គីភ័យ
សកម្មភាពប្រតិបត្តិការពន្លត់អគ្គីភ័យ
សកម្មភាពប្រតិបត្តិការពន្លត់អគ្គីភ័យ
សកម្មភាពប្រតិបត្តិការពន្លត់អគ្គីភ័យ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T