ភ្ញាក់ផ្អើលតិចអី! ក្រោយឃើញវត្តមានរបស់ BTS លើបញ្ជីចំណាត់ថ្នាក់កំពូល មានឥទ្ធិពលបំផុតលើពិភពលោក

//s9.kh1.co/2c/2c2e18ce5c67adb9b64cbfd5493e8b757b59f9a2.jpg
យុវវ័យ

 ៣១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ក្រោយឃើញវត្តមានរបស់ BTS លើបញ្ជីចំណាត់ថ្នាក់កំពូលដែលមានឥទ្ធិពលបំផុតលើពិភពលោក

កូរ៉េខាងត្បូង ៖ ថ្មីៗនេះបណ្ដាញអ្នកនិយមលេងសង្គមអ៊ីនធើណែត កំពុងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញវត្តមានរបស់ក្រុម BTS បង្ហាញមុខនៅលើបញ្ជីចំណាត់ថ្នាក់កំពូល Top 10  ប្រចាំប្រព័ន្ធផ្សព្វផ្សាយ និងឧស្សាហកម្មកម្សាន្តដែលមានឥទ្ធិពលបំផុតនៅទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

ទន្ទឹមនឹងនេះដែរ អ្នកលេងអ៊ីនធើណែតម្នាក់បានចែករំលែកនៅក្នុងសហគមន៍តាមអ៊ីនធើណែតជាមួយតារាង World Media & Entertainment Content Top 25 ដែលបង្ហាញពីប្រព័ន្ធផ្សព្វផ្សាយ និងមាតិកាកម្សាន្តនៅលើពិភពលោកដែលមានប្រជាប្រិយភាព និងមានឥទ្ធិពលខ្លាំងបំផុត។

BTS
BTS

ទោះបីជាប្រភពនៃចំណាត់ថ្នាក់ មិនត្រូវបានបង្ហាញក៏ដោយ ប៉ុន្តែទោះបីជាយ៉ាងណា ក៏អ្នកនិយមលេងអ៊ីនធើណែត នៅតែចាប់អារម្មណ៍ជាពិសេសចំពោះវត្តមានរបស់ BTS ដែលបានមុខយ៉ាងសង្ហា ជាប់ក្នុងបញ្ជីនេះ។

BTS
BTS

បន្ទាប់ពីមានការចែកចាយពីប្រភពខាងលើ មិនយូរប៉ុន្មានមតិមហាជនអ្នកលេងអ៊ីនធើណែតក៏ផ្ទុះឡើង ដូចខាងក្រោម នេះ​ ៖

BTS ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូល នៃមាតិកាព័ត៌មាន និងកម្សាន្តពិភពលោក ដែលមានឥទ្ធិពលបំផុត។ តើវាពិតជាអស្ចារ្យណាស់មែនទេ ដែលពួកគេបង្កើតកំពូលទាំង ១០? ក្រុមហ៊ុននិង Brands ធំៗ ខ្ញុំគិតថា BTS ពិតជាបានបង្កើតប្រវត្តិសាស្រ្តនេះ។ មែនហើយ BTS គឺជាមនុស្ស/សិល្បករតែមួយគត់ ដែលស្ថិតនៅក្នុងបញ្ជីនេះ។ ខ្ញុំមានអារម្មណ៍ថា BTS ពិតជាទ្រព្យសម្បត្តិរបស់ជាតិមែនហើយ។ ខ្ញុំគិតថា ជនជាតិកូរ៉េទាំងអស់ចូលចិត្ត BTS បើទោះបីជាពួកគេ មិនមែនជាអ្នកគាំទ្រ BTS ក៏ដោយ។ ខ្ញុំមិនដឹងថានេះជាទិន្នន័យផ្លូវការទេ ប៉ុន្តែវាជាការពិតដែលថាអ្វីៗទាំងអស់ នៅក្នុងបញ្ជីពិតជាមានឥទ្ធិពលយ៉ាងខ្លាំង។ ហេតុដូច្នេះការដែល BTS ស្ថិតនៅលើតារាងនេះ គឺពិតជាដ៏អស្ចារ្យខ្លាំងបំផុត។

អ្នកលេងអ៊ីនធើណែត
តារាង WorldMedia & Entertainment Content Top 25
តារាង WorldMedia & Entertainment Content Top 25

ប្រភព ៖ Allkpop             

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T