ខេត្តសៀមរាប ប្រកាសបិទខ្ទប់ សង្កាត់ចំនួន៤ និងឃុំ​៣ ដើម្បីចូលរួមទប់ស្កាត់​ជំងឺកូវីដ១៩ ប្រភេទ ដែលតា

//s9.kh1.co/23/23da1e8c2afd770952386832f155bdcf99e418c6.jpg
សង្គម

 ៣១-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ភូមសាស្ត្រសង្កាត់ចំនួន៤ ក្នុងក្រុងសៀមរាប កំណត់ជាតំបន់លឿងទុំ មានសង្កាត់ស្វាយដង្គំ ,សង្កាត់សាលាកំរើក , សង្កាត់ស្លក្រាម និង សង្កាត់គោកចក ព្រមទាំងឃុំចំនួន៣ ក្នុងស្រុកសូទ្រនិគម ក្នុងនោះឃុំកំពង់ឃ្លាំង កំណត់ជាតំបន់ក្រហម និង ឃុំដានរុន ,ឃុំកៀនសង្កែរ កំណត់ជាតំបន់លឿងទុំ ត្រូវបិទខ្ទប់

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងថា​ ក្រោយពីការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការបិទខ្ទប់ភូមិសាស្ត្រខេត្ត ចំនួន០៨ ដើមី្បទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវិដ១៩ ប្រភេទដែលតា ( Delta ) ក្នុងនោះក៏មានខេត្តសៀមរាបផងដែរ។ ក្នុងស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបនាពេលបច្ចុប្បន្នមានការកើនឡើងនោះ រដ្ឋបាលខេត្តសៀមរាបបានសម្រេចការបិទខ្ទប់ភូមសាស្ត្រសង្កាត់ចំនួន៤ ក្នុងក្រុងសៀមរាប កំណត់ជាតំបន់លឿងទុំ មានសង្កាត់ស្វាយដង្គំ ,សង្កាត់សាលាកំរើក , សង្កាត់ស្លក្រាម និង សង្កាត់គោកចក ព្រមទាំងឃុំចំនួន៣ ក្នុងស្រុកសូទ្រនិគម ក្នុងនោះឃុំកំពង់ឃ្លាំង កំណត់ជាតំបន់ក្រហម និង ឃុំដានរុន ,ឃុំកៀនសង្កែរ កំណត់ជាតំបន់លឿងទុំ ដើមី្បចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទ ដែលតា កាលពីវេលាម៉ោង០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)

រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចការបិទខ្ទប់ភូមិសាស្ត្រឃុំនិងសង្កាត់ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹង ជាវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ចំពោះសកម្មភាព មុខរបរ អាជីវកម្ម ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស និងបម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ -១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ក្នុងការបិទខ្ទប់ជាបណ្តោះអាសន្ននេះ ក្រោយពីមានករណីឆ្លងរាលដាលជាបន្តបន្ទាប់ដោយមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៃជំងឺកូវីដ-១៩ ជាពិសេស គឺមេរោគបំប្លែងថ្មីដែលហៅថា (ដែលតា) នោះ ទើបរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់សង្កាត់ ឃុំ និងទីតាំងមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយ សារតំបន់ខាងលើមានការទំនាក់ទំនងគ្នា ជាពិសេសតំបន់ក្រហម ដែលអាជ្ញាធរខេត្តនឹងបិទខ្ទប់មិនឲ្យមានការចេញចូលក្នុងរយ:ពេល១៤ថ្ងៃ។

រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)
រូបភាព (រដ្ឋបាលខេត្តសៀមរាប)

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T