គំរូមែន! ឃើញជាតិកំពុងជួបទុក្ខដោយសារកូវីដ ស្រាប់តែបវរកញ្ញាឯកចក្រវាលវៀតណាម លះបង់ធ្វើរឿងមួយនេះដោយមិនប្រកាន់ខ្លួន...

//s9.kh1.co/fa/fa0ceb74191eb8e0d5ebfb708fea4876952402c7.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សូមសរសើរ ឃើញជាតិកំពុងជួបទុក្ខដោយសារកូវីដ ស្រាប់តែបវរកញ្ញាឯកចក្រវាលវៀតណាម លះបង់ធ្វើរឿងមួយនេះដោយមិនប្រកាន់ខ្លួន

វៀតណាម: កាលពីប៉ុន្មានថ្ងៃមុននេះ ស្របពេលដែលប្រទេសវៀតណាមបានប្រកាសបិទខ្ទប់ទីក្រុងហូជីមិញ និងក្រោយរកឃើញអាត្រាអ្នកឆ្លងកូវីដ១៩នៅតែបន្តកើនឡើង អតីតបវរកញ្ញាឯកចក្រវាលវៀតណាម កញ្ញា Khanh Van Nguyen បានចូលរួមធ្វើការងារស្ម័គ្រចិត្តជាអ្នកជួយលើកឥវ៉ាន់ ដែលរួមមានបន្លែ និងគ្រឿងឧបភោគបរិភោគជាច្រើន ក្នុងយុទ្ធនាការឧបត្ថម្ភ និងជួយសម្រួលដល់ជីវភាពដល់ជីវភាពរបស់ប្រជាពលរដ្ឋមួយផ្នែកដែលកំពុងតែខ្វះខាតក្នុងកំឡុងពេលបិទខ្ទប់នៅទីក្រុងហូជីមិញ ដោយមិនប្រកាន់់់់់ថាខ្លួនជាបវរកញ្ញាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយបានឃើញរូបថត និងសកម្មភាពដ៏សកម្មដើម្បីប្រទេសជាតិ និងប្រជាជនកំឡុងពេលមានការលំបាក ដោយបានចំណាយពេលវេលា និងលះបង់កម្លាំងកាយចិត្តយ៉ាងដូច្នេះ មានហ្វេនៗដែលជាអ្នកនិយមគាំទ្របវរកញ្ញារូបនេះជាច្រើនបានបង្ហោះសារ និងចែករំលែកពាសពេញបណ្តាញសង្គម រាប់សិនម៉ឺននាក់ ដោយបានសរសើរចំពោះទង្វើ និងទឹកចិត្តដ៏គំរូរបស់បវរកញ្ញារូបនេះតែម្តង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

កញ្ញា Khanh Van Nguyen
កញ្ញា Khanh Van Nguyen
កញ្ញា Khanh Van Nguyen
កញ្ញា Khanh Van Nguyen
កញ្ញា Khanh Van Nguyen កំពុងលើកបន្លែ
កញ្ញា Khanh Van Nguyen កំពុងលើកបន្លែ
កញ្ញា Khanh Van Nguyen កំពុងលើកបន្លែ
កញ្ញា Khanh Van Nguyen កំពុងលើកបន្លែ
កញ្ញា Khanh Van Nguyen កំពុងលើកបន្លែ
កញ្ញា Khanh Van Nguyen កំពុងលើកបន្លែ
កញ្ញា Khanh Van Nguyen កំពុងលើកបន្លែ
កញ្ញា Khanh Van Nguyen កំពុងលើកបន្លែ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T