មុននឹងសម្រេចចិត្តរៀបការ មនុស្សស្រីគួរតែមានការពិចារណាក្នុងការទទួលយកនូវ៣ចំណុចនេះ

//s9.kh1.co/4e/4e28256ce463b0c33eff3ac06f3f28c979ca1a20.jpg
នារី

 ៣១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សម្រាប់មនុស្សស្រី ការរៀបការគឺជារឿងដែលសំខាន់ខ្លាំងណាស់ ដែលមនុស្សស្រីគ្រប់រូប ត្រូវតែមានការគិតពិចារណា ឱ្យបានច្បាស់លាស់ ជាមុនសិន​ មុននឹងធ្វើការសម្រេចចិត្ត។

យល់ដឹង៖ ចំពោះមនុស្សស្រី ការរៀបការគឺជារឿងដែលសំខាន់ខ្លាំងណាស់ ហើយក៏មិនអាចចេះតែចង់រៀបការ គឺរៀបការនោះទេ ព្រោះថាការរៀបការ វាដូចជាការចាប់ផ្តើមជីវិតថ្មីមួយអញ្ចឹង ដូច្នេះហើយ វាអាចនឹងធ្វើឱ្យអ្នកប្រឈមមុខ ទៅនឹងការជួបនូវបញ្ហាជាច្រើន ដែលមិនអាចនឹកស្មានដល់ បើអ្នកមិនមានការគិតពិចារណា ឱ្យបានច្បាស់លាស់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត មិនមែនឱ្យតែស្រលាញ់ គឺសុទ្ធតែអាចរៀបការជាមួយនឹងគ្នាបាននោះទេ តែវាក៏តម្រូវឱ្យមនុស្សស្រីត្រូវមានការចេះគិតពិចារណា នូវរឿងមួយចំនួន ថាខ្លួនទទួលបានឬក៏អត់ដែរ ព្រោះថាការរៀបការ វាជារឿងដែលសំខាន់ខ្លាំងបំផុតសម្រាប់ជីវិតរបស់មនុស្សស្រី។

មុននឹងសម្រេចចិត្តរៀបការ មនុស្សស្រីគួរតែមានការពិចារណាក្នុងការទទួលយកនូវ៣ចំណុចនេះពីមនុស្សប្រុស៖

១. ក្រុមគ្រួសាររបស់គេ

រូបតំណាង
រូបតំណាង

ស្រលាញ់គ្នា វាអាចជារឿងរបស់មនុស្សពីរនាក់ ក៏ប៉ុន្តែការរៀបការវាមិនមែនត្រឹមតែជារឿង របស់មនុស្សពីរនាក់ទៀតនោះទេ តែវាជារឿងរបស់ក្រុមគ្រួសារទាំងសងខាង ហេតុនេះហើយ ទើបបានជាមនុស្សស្រីមុននឹងសម្រេចចិត្ត ថារៀបការនោះ គឺមនុស្សស្រីត្រូវតែមានការគិតពិចារណា ថាទៅថ្ងៃមុខ អាចរស់នៅចុះសម្រុង ជាមួយនឹងក្រុមគ្រួសារខាងគេដែរឬក៏អត់ ព្រោះនៅពេលដែលរៀបការហើយ គឺនឹងក្លាយទៅជាសាច់ញាតិនឹងគ្នា ដែលត្រូវជួបមុខគ្នាស្ទើរតែគ្រប់ពេល អញ្ចឹងហើយ ក្នុងចំណុចនេះ ដែលមនុស្សស្រីត្រូវតែគិត។

២. លក្ខណៈសម្បត្តិរបស់គេ

រូបតំណាង
រូបតំណាង

លក្ខណៈសម្បត្តិរបស់អនាគតប្តី វាក៏ជារឿងដែលសំខាន់ ដែលឱ្យមនុស្សស្រីគ្រប់រូប មានការចេះគិតពិចារណា ថាទទួលយកបានឬក៏អត់ ព្រោះជីវិតគូ ទាល់តែមានអត្តចរិត និងលក្ខណៈសម្បត្តិស្រដៀងគ្នា ក៏ដូចជាមានការគិតស្រដៀងគ្នា ទើបធ្វើឱ្យមនុស្សពីរនាក់ អាចរស់នៅដោយចុះសម្រុងនឹងគ្នាបាន ហេតុនេះហើយ បានជាមនុស្សស្រីត្រូវមានការគិតពិចារណា ឱ្យបានច្បាស់លាស់ មុននឹងទទួលយកនូវចំណុចនេះ ហើយធ្វើការសម្រេចចិត្តរៀបការ។

៣. ទង្វើរបស់គេចំពោះអ្នក

រូបតំណាង
រូបតំណាង

មនុស្សប្រុសគ្មាននរណាម្នាក់ ដែលអាចមានភាពល្អឥតខ្ចោះបាននោះទេ ប៉ុន្តែមុននឹងសម្រេចចិត្តរៀបការ ជាមួយនឹងមនុស្សប្រុសណាម្នាក់ មនុស្សស្រីក៏គួរតែមានការគិតពិចារណាឱ្យបានល្អិតល្អន់ជាមុនផងដែរថា ទង្វើដែលគេធ្វើដាក់ អ្នកអាចទទួលយក ឬសម្របខ្លួនតាមគេបានដែរឬក៏អត់ ព្រោះអ្នកនឹងអនាគតប្តីអ្នក គឺត្រូវរួមរស់នៅជាមួយគ្នា អស់មួយជីវិត ទើបបានជាអ្នកត្រូវតែមានការពិចារណា ឱ្យបានច្បាស់លាស់ មុននឹងធ្វើការសម្រេចចិត្ត៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T