តើអាចទេ មីយ៉ានម៉ា ដើរដល់ជ្រោះមរណៈ ខណៈកូវីដក៏ឆ្លងខ្លាំង គួបផ្សំស្ថានភាពប្រទេស?

//s9.kh1.co/48/48ef05424287058eb86dfecfa55ea406328cf947.jpg
សង្គម

 ៣១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តើអាចទៅរួចដែរទេ ខណៈពេល ជំងឹកូវីដកំពុងរាតត្បាតខ្លាំង គួបផ្សំស្ថានភាពប្រទេសជាតិទៀតនោះ មីយ៉ាន់ម៉ា អាចដើរដល់គ្រោះមរណៈ

មីយ៉ាន់ម៉ា ៖ ពិតណាស់ ដូចដែរបានដឹងរួចមកហើយ ពីស្ថានភាពក្នុងប្រទេស មីយ៉ាន់ម៉ា ពីការធ្វើរដ្ឋប្រហារ ដែលបានអូសបន្លាយពេល រហូតមកទល់សព្វថ្ងៃនេះ ដែលបញ្ហានេះនៅ មិនទាន់រកដំណោះស្រាយបញ្ចប់នៅឡើយទេ មិនតែប៉ុណ្ណោះ ខណៈពេលនេះ ការរីករាលដាលឆ្លងនៃជំងឺកូវីដ ក៏កាន់តែអាក្រក់ឡើង ដោយក្នុងនោះ នៅថ្ងៃទី ៣០ កក្កដា ថ្មីៗនេះ មីយ៉ាន់ម៉ារកឃើញ អ្នកឆ្លងដល់ទៅ ឆ្លង៥,១២៧ នាក់ , ស្លាប់ ៣៩០នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាម ការបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការ លោក សូឡា អ្នករាយការណ៍ព័ត៌មាន នៅវិទ្យុ ABC ដែលរូបលោក បានបញ្ជាក់យ៉ាងដូច្នេះ ថា ៖

#មីយ៉ាន់ម៉ាដើរដល់ជ្រោះមរណៈកូវីត១៩ខ្លំាងក្លាវិស័យសុខាភិបាលដួលរលំ- មីយ៉ាន់ម៉ា: ការព្យាករណ៍ថ្មីរបស់ប្រទេសមីយ៉ាន់ម៉ានឹងមានប្រជាជនកន្លះប្រទេសឆ្លងកូវីត១៩ ពីចំនួនប្រជាជន 54 លាននាក់ នឹងមានអ្នកឆ្លងកូវីត១៩ ចំនួន 27 លាននាក់ នៅចន្លោះ 2 សប្តាហ៍ខាងមុខ.- មីយ៉ាន់ម៉ាកំពុងប្រឈមការខ្វះខាតយ៉ាងធ្ងន់ធ្ងរដូចជា គ្រែដេក, អុកសុីសែន នឹង ឧបករណ៍ពេទ្យផ្សេងៗ រួមទំាងគ្មានពេទ្យគ្រប់គ្រាន់ ដោយសារគ្រូពេទ្យមួយចំនួនចេញបាតុកម្មនឹងត្រូវទាហានចាប់ខ្លួនធ្វើទារុណកម្ម គ្រូពេទ្យខ្លះទៀតលាឈប់ព្រោះមិនចង់ធ្វើការអោយអំណាចផ្តាច់ការ មានអ្នកកើតកូវីត១៩ ដែលនៅព្យាបាលនៅផ្ទះ មានអ្នកស្លាប់ដោយសារកូវីតត្រូវបូជាមួយថ្ងៃប្រហែល 1,000 នាក់ ខណៈវិស័យសុខាភិបាលដួលរលំ.- លោក មិន អុងឡាយ មេបញ្ជាការទាហានជាន់ខ្ពស់មីយ៉ាន់មា ស្នើរសុំអោយប្រទេសជាមហាមិត្តជួយភូមាផងខណៈភូមាទប់ទល់លែងរួច ពិភពលោកស្នើរសុំអោយទាហានមីយ៉ាន់ម៉ាធ្វើបទឈប់បាញ់សិនខណៈតំបន់ខ្លះមានការបាញ់គ្នាពិបាកដល់ការបញ្ចូនវ៉ាក់សំាងនឹងការចូលជួយសង្គ្រោះ.#តួលេខឆ្លងថ្មីនៅភូមា: 30/07/2021 : ឆ្លង 5,127 នាក់ , ស្លាប់ 390 នាក់.- ឆ្លងសរុប 294,460 នាក់, ស្លាប់សរុប 8,942 នាក់ តែខាងអ្នកជំនាញនិយាយថា តួលេខពិតខ្ពស់ជាងច្រើនដង៕

Sola Sale

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T