កំណត់ត្រាថ្មី!​ ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងចំនួនដ៏ច្រើនបំផុត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

//s9.kh1.co/25/25ad143af9ccedf423ffa4f178d2c60038a3eb2a.jpg
សង្គម

 ៣១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

​ថៃកត់ត្រាពីករណីអ្នកឆ្លងកូវីដ១៩ ក្នុងចំនួនដ៏ច្រើនបំផុត គឺរហូតដល់ ១៨,៩១២នាក់ និងមានអ្នកស្លាប់ ១៧៨នាក់ ក្នុងរយៈពេល ២៤ ម៉ោង

បាងកក៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសៅរ៍នេះ បាន​កត់ត្រាពីករណីអ្នកឆ្លងកូវីដ១៩ ក្នុងចំនួនដ៏ច្រើនបំផុត គឺរហូតដល់ ១៨,៩១២នាក់ និងមានអ្នកស្លាប់ ១៧៨នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​ឃ្លាំង​ផ្ទុកទំនិញ​នៅអាកាសយានដ្ឋានអន្តរជាតិ Don Mueang ត្រូវបានកែប្រែជាមន្ទីរពេទ្យ​ព្យាបាលអ្នកជំងឺកូវីដ១៩
​ឃ្លាំង​ផ្ទុកទំនិញ​នៅអាកាសយានដ្ឋានអន្តរជាតិ Don Mueang ត្រូវបានកែប្រែជាមន្ទីរពេទ្យ​ព្យាបាលអ្នកជំងឺកូវីដ១៩

ក្នុងចំណោម អ្នកឆ្លងថ្មីទាំង​អស់នេះ មាន ១៨,១០២នាក់ ជាប្រជាពលរដ្ឋទូទៅ និង ​៨១០នាក់ ជាអ្នកទោសក្នុងពន្ធនាគារ។​ ហើយនៅថ្ងៃដដែល មានអ្នកជំងឺកូវីដ១៩ ចំនួន ​១០,៧៥០នាក់ ​បានជាសះស្បើយ និងត្រូវបាន​អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

​បើតាមប្រភព worldometers ក៏បានឱ្យដឹងដែរថា គិតមកទល់ពេលនេះ តួលេខអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសថៃ បានបន្តកើនឡើងដល់ ៥៩៧,២៨៧នាក់ ស្លាប់ ៤,៨៥៧នាក់ ខណៈអ្នកជំងឺប្រមាណ ២០០,៥១០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕

ប្រជាជនតម្រង់ជួរនៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ​ខណៈដែលប្រទេសថៃ​បើកដំណើរការ​ចាក់វ៉ាក់សាំង AstraZeneca លើកដំបូងនៅទីក្រុងបាងកកនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១
ប្រជាជនតម្រង់ជួរនៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ​ខណៈដែលប្រទេសថៃ​បើកដំណើរការ​ចាក់វ៉ាក់សាំង AstraZeneca លើកដំបូងនៅទីក្រុងបាងកកនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T