RM បង្ហាញអារម្មណ៍ពេលសម្តែងនៅកម្មវិធី GRAMMY តែមិនទទួលបានពាន!

//s9.kh1.co/55/55d9f1688c8e6636baa55e1aec91ff0120a05c76.jpg
យុវវ័យ

 ៣១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយទស្សនាវដ្តី Weverse Magazine មេដឹកនាំក្រុម RM បង្ហើបពីអារម្មណ៍បន្ថែមទាក់ទងនឹង ពានរង្វាន់ GRAMMY ដែលលោកមិនធ្លាប់បានចែករំលែកពីមុន!

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ឆ្នាំនេះ BTS បានបង្កើតប្រវត្តិសាស្ត្រ ដោយក្លាយជាសិល្បករជនជាតិកូរ៉េដំបូងគេដែលទទួលបានការតែងតាំងក្នុងកម្មវិធី 2021 GRAMMY Awards សម្រាប់ពានរង្វាន់ Best Pop Duo/Group Performance តាមរយៈបទ Dynamite តែលទ្ធផលពួកគេមិនបានឈ្នះពាននេះឡើយ ជាហេតុធ្វើឲ្យ ARMY នៅជុំវិញពិភពលោក មិនពេញចិត្ត និងខកបំណងចំពោះកម្មវិធីនេះជាខ្លាំង តែសមាជិកក្រុមផ្ទាល់បានព្យាយាមរក្សាភាពវិជ្ជមាន ហើយលើកទឹកចិត្តដល់ ARMY របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

ជាក់ស្ដែង នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Let’s BTS របស់ស្ថានីយ៍ទូរទស្សន៍ KBS មេដឹកនាំលោក RM បានចែករំលែកនូវគំនិតរបស់លោកខ្លះៗអំពី GRAMMY និងរបៀបដែលក្រុមបានព្យាយាមយល់ក្នុងន័យវិជ្ជមាន។

Grammy បានតែងតាំងពានរង្វាន់ខុសៗគ្នាជាច្រើន ប៉ុន្តែមានតែក្រុមចំនួន ២០ ក្រុមប៉ុណ្ណោះដែលទទួលបានការសម្តែងផ្ទាល់ ដូច្នេះការសម្តែងផ្ទាល់របស់ពួកយើងគឺជារឿងដ៏ប្រសើរបំផុតហើយ។ ទោះមិនបានពាន តែយ៉ាងហោចណាស់យើងក៏បានសម្តែង។ ហើយយើងក៏ទទួលបានការចាប់អារម្មណ៍ពីឆាកសម្ដែងដែរ ដូច្នេះបណ្ឌិត្យសភាគួរតែដឹងបន្ថែមអំពីយើងឥឡូវនេះ។

RM
RM
RM

លើសពីនេះទៅទៀត នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយទស្សនាវដ្តី Weverse Magazine តារាប្រុសរូបនេះបង្ហើបពីអារម្មណ៍បន្ថែមទាក់ទងនឹង GRAMMY ដែលលោកមិនធ្លាប់បានចែករំលែកពីមុន។

ខ្ញុំពិតជាសប្បាយចិត្តដែលយើងបានបន្ថែមរឿងមួយទៀតទៅក្នុងបញ្ជីសមិទ្ធផលរបស់យើង។ ខ្ញុំគិតថាក្រុមរបស់យើងពិតជាត្រូវការការងារខ្លួនឯង។ វាធ្វើឲ្យខ្ញុំដឹងថាយើងនៅមានអ្វីដែលនៅសល់ដើម្បីសម្រេចបាន។ ហើយខ្ញុំចង់អរគុណដល់ ARMY លើសពីអ្នកដទៃទៀត ដែលធ្វើឲ្យអ្វីៗទាំងអស់នេះអាចធ្វើទៅបាន។ ខ្ញុំជាជនជាតិកូរ៉េ ដូច្នេះខ្ញុំមិនមែនជាមនុស្សចម្លែកក្នុងការស្វែងរកភាពរីករាយក្នុងការសម្រេចបាននោះទេ។

RM
RM
RM

ជាចុងក្រោយក្នុងនាមជាមេដឹកនាំដ៏អស្ចារ្យ និងគំរូម្នាក់ RM បានបង្ហាញពីគំនិតរបស់លោកទាក់ទងនឹងការរបូត ពានរង្វាន់លើកនេះថា ទោះបីជាវាពិតជាល្អដែលបានឈ្នះពានរង្វាន់ថ្មីក៏ដោយ សម្រាប់លោកផ្ទាល់គឺគ្រាន់តែបានដឹងថានៅទីបញ្ចប់មិនមានការផ្លាស់ប្តូរអ្វីច្រើនទេបន្ទាប់ពីការឈ្នះ៕

RM
RM

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T