ភាពទាក់ទាញរបស់មនុស្សស្រីដែលមានវ័យ៤០ឆ្នាំឡើង គឺស្ថិតនៅក្នុងរឿងទាំង៣នេះ

//s9.kh1.co/08/089a83dda801e148286016dcf9f4499d81e1d00e.jpg
នារី

 ៣១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បើទោះបីជាចូលដល់វ័យច្រើនក៏ដោយ ក៏មនុស្សស្រីនៅតែអាចមានភាពទាក់ទាញយ៉ាងខ្លាំង ចំពោះមនុស្សជុំវិញខ្លួន ជាពិសេសទាក់ទាញដល់ប្តីបានទៀតផង ប្រសិនបើធ្វើនូវរឿងទាំងនេះ។

យល់ដឹង៖ ​ភាពទាក់ទាញរបស់មនស្សស្រី វាគឺជារឿងដែលសំខាន់ខ្លាំងណាស់ មិនថាចូលដល់វ័យណាមួយទេ មនុស្សស្រីត្រូវតែមានភាពទាក់ទាញជានិច្ច ព្រោះភាពទាក់ទាញរបស់មនុស្សស្រី គឺអាចធ្វើឱ្យមនុស្សជុំវិញខ្លួន តែងតែចង់នៅក្បែរ ជាពិសេសប្តីមិនងាយមានការបែកចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ទោះមនុស្សស្រីស្ថិតនៅក្នុងវ័យ៤០ឆ្នាំឡើងក៏ដោយ ភាពទាក់ទាញក៏នៅតែអាចមានដែរ ប្រសិនបើមនុស្សស្រី បានធ្វើរឿងដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ចំពោះប្តី មនុស្សស្រីជាប្រពន្ធច្បាស់ជាពោរពេញដោយភាពទាក់ទាញជាខ្លាំង មិនថាចូលដល់វ័យ៤០ឆ្នាំឡើងក៏ដោយ។

ភាពទាក់ទាញរបស់មនុស្សស្រីដែលមានវ័យ៤០ឆ្នាំឡើង គឺស្ថិតនៅក្នុងរឿងទាំង៣នេះ៖

១. មានការយកចិត្តទុកដាក់ ដែលធ្វើឱ្យប្តីទទួលបាននូវភាពកក់ក្តៅ

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលមានវ័យ៤០ឆ្នាំឡើង ហើយនៅតែចង់រក្សាភាពទាក់ទាញរបស់ខ្លួន ចំពោះប្តីនោះ អ្នកគួរតែធ្វើជាមនុស្សស្រី ដែលមានការយកចិត្តដាក់ខ្ពស់ ទៅលើប្តី នោះហើយដែលធ្វើឱ្យប្តី ទទួលបាននូវអារម្មណ៍ដ៏កក់ក្តៅមួយ ម្យ៉ាងវិញទៀត វាក៏ជាអ្វីដែលធ្វើឱ្យមនុស្សស្រីជាប្រពន្ធ កាន់តែមានភាពទាក់ទាញ ដែលធ្វើប្តីកាន់តែស្រលាញ់ខ្លាំងឡើងៗ។

២. ថែរក្សាមុខមាត់ និងកិត្តិយសរបស់ប្តី

រូបតំណាង
រូបតំណាង

ចំពោះមនុស្សស្រីដែលមានវ័យច្រើន ហើយចង់ឱ្យខ្លួននៅតែមានភាពទាក់ទាញដល់ប្តីនោះ អ្នកត្រូវតែធ្វើជាប្រពន្ធដ៏ល្អម្នាក់ ក្នុងការជួយថែរក្សាមុខមាត់ និងកិត្តិយសរបស់ប្តីអ្នកជានិច្ច ដោយមិនធ្វើឱ្យបាត់បង់នូវកិត្តិយសរបស់ប្តី នោះអ្នកនឹងទទួលបានការឱ្យតម្លៃ និងការស្រលាញ់ពីប្តី កាន់តែខ្លាំង ហើយប្តីក៏មិនងាយបែកចិត្តបានដែរ។

៣. ផ្តល់សេរីភាពឱ្យប្តី

រូបតំណាង
រូបតំណាង

មនុស្សប្រុសវ័យកាន់តែចាស់ គឺពួកគេកាន់តែឆាប់មានការធុញទ្រាន់ ហេតុនេះហើយ ដើម្បីក្លាយទៅជាប្រពន្ធ ដែលមានភាពទាក់ទាញដល់ប្តីនោះ ប្រពន្ធមិនត្រូវមានការគាបសង្កត់ខ្លាំងពេកនោះទេ ប្រពន្ធគ្រប់រូបគួរតែបានផ្តល់សិទ្ធសេរីភាពខ្លះទៅឱ្យប្តី បានធ្វើអ្វីដែលពួកគេចង់ធ្វើ នោះប្តីរបស់អ្នក គេនឹងរឹតតែស្រលាញ់ ហើយក៏មិនងាយមានការបែកចិត្ត ពីអ្នកដោយងាយទៀតផង៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T